កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសសឹង្ហបុរី និងឡាវនៅកម្ពុជាផ្ដល់ភាពវិជ្ជមាននៃទំនាក់ទំនងនិងសេដ្ឋកិច្ច

ភ្នំពេញ៖ រដ្ឋមន្ត្រីការទេសប្រទេសសឹង្ហបុរី និងឡាវ ក្រៅពីធ្វើដំណើរមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានចង្អៀត បានធ្វើដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជាផងដែរចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦។ ក្នុងដំណើរទស្សនកិច្ចនោះរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់នៅរាជរដ្ឋាភិបាលមួយចំនួនទៀតផងដែរ ដែលបានបង្ហាញពីភាពវិជ្ជមាននៃទំនាក់ទំនងការបរទេស និងសេដ្ឋកិច្ច។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៦ ខែកុម្ភៈ ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា រឿងសំខាន់ដែលរដ្ឋមន្ត្រីការបទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសសឹង្ហបុរី លោក វីវៀន បាឡាគ្រីស្ហ្សណាន់ ពិភាក្សាគ្នានោះគឺផ្ដោតជាសំខាន់លើការជំរុញពាណិជ្ជកម្ម និងការវិនិយោគឱ្យមានសន្ទុះឡើង។ ក្នុងជំនួបនោះភាគីកម្ពុជាស្នើដល់សឹង្ហបុរីបង្កើនការនាំចូលផលិតផលកសិកម្មកម្ពុជា រៀបចំអនុស្សរណៈនៃការយោគយល់រវាងសភាពពាណិជ្ជកម្មនៃប្រទេសទាំងពី និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ស្ដីពីការជៀងវាងការយកពន្ធត្រួតគ្នា (DAT)។

ក្នុងសេចក្ដីប្រកាសនោះក្រសួងការបរទេសឱ្យដឹងថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងពេលទទួលស្គាល់អំពីវត្ថមានដ៏មានសារៈសំខាន់នៃការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ទីបួនក្នុងសកម្មភាពវិនិយោគឆ្នាំ២០២១ បានលើកទឹកចិត្តឱ្យមានការវិនិយោគរបស់សិង្ហបុរីច្រើនថែមទៀត ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុ នវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល និងបៃតង កសិ-ឧស្សហកម្ម ដែលផ្ដល់នូវការលើកទឹកចិត្តថ្មីនិងសម្បូរបែប ដោយច្បាប់វិនិយោគថ្មីរបស់កម្ពុជា»។

ភាគីទាំងពីក៏បានជជែកពីការសារសំខាន់នៃវិស័យទេសចរណ៍ និងកិច្ចសហប្រតិបត្តិការក្នុងការទទួលស្គាល់វិញ្ញាបនបត្រវ៉ាក់សាំងរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សលើផ្នែកវិស្វកម្មថែរក្សាយន្តហោះ និងការគ្រប់គ្រងអាកាសចរណ៍ស៊ីវិល។

ក្រៅពីបញ្ហាទាំងនេះ ការសហប្រតិបត្តិការផ្នែកសន្ដិសុខ និងការពារជាតិ ព្រមទាំងផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហានានាពាក់ព័ន្ធនឹងអាស៊ានផងដែរ។

ក្រៅពីនិយាយពីបញ្ហាសេដ្ឋកិច្ច និងការវិនិយោគជាមួយសឹង្ហបុរី រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏ជួបពិភាកក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសឡាវលោក សាលើមសៃ គុំម៉ាស៊ីត ផងដែរ។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ ភាគីទាំងពីរបានពិភាក្សាពីចំណងទំនាក់ទំនងមិត្តភាព ភាពជាអ្នកជិតខាងបងប្អូនល្អ និងការយោគយល់គ្នាទៅវិញទៅមក ដោយបានពិភាក្សាលើវិស័យនយោបាយ ពាណិជ្ជកម្មនិងការវិនិយោគ ការភ្ជាប់សេដ្ឋកិច្ច-សង្គម ការពារជាតិនិងសន្ដិសុខ ការតភ្ជាប់ផ្នែកដឹកជញ្ជូន កិច្ចការព្រំដែន ទេសចរណ៍ និងការអប់រំ។

ក្នុងសេចក្ដីប្រកាសក្រសួងការបរទេសចុះថ្ងៃទី១៦ ខែកុម្ភៈ បានដកស្រង់ខ្លឹមសារមកចុះថា៖ «រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្កាល់ដោយការពេញចិត្តដែលក្រសួងពាក់ព័ន្ធនានារបស់ខ្លួនកំពុងធ្វើការរួមគ្នា ដើម្បីពន្លឿនការបញ្ចប់សេចក្ដីព្រាងផែនការសកម្មភាពសម្រាប់ភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង សំដៅធ្វើឱ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីមួយទៀត»។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងឡាវ បានបញ្ជប់នៅថ្ងៃទី១៦ ខែកុម្ភៈ ម្សិលមិញ តែអ្នកទាំងពីរនៅបន្តចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបទេសអាស៊ាននៅកម្ពុជាបន្តទៀតនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក