៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

វេបសាយល្បែងឆ្នោតចំនួន១៥ត្រូវបាននិយ័តករទូរគមនាគមន៍បិទលែងឱ្យដំណើរការ

ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានបិទឈ្មោះដែន (Domain name) វេបសាយល្បែងឆ្នោត និងវេបសាយ១៤ ផ្សេងទៀត ដែលកំពុងដំណើរការល្បែងឆ្នោតខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងឈ្មោះដែន ដែលក្លែងបន្លំជាឈ្មោះដែនសម្រាប់ការស្នើសុំទិដ្ឋាការនៃសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ និយ័តករទូរគមនាគមន៍កម្ពុជា បានឱ្យដឹងថា ន.ទ.ក.ធ្លាប់បានចាត់វិធានការបិទខ្ទប់ឈ្មោះដែន ដែលដំណើរការល្បែងឆ្នោតខុសច្បាប់ ចំនួន ២៥ រួចមកហើយ ដូចមានក្នុងសេចក្តីប្រកាសព័ត៌មានលេខ ០៦៦០ ន.ទ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

ន.ទ.ក. នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធនិងប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់ឈ្មោះដែន ដែលធ្វើប្រតិបត្តិការនិងផ្តល់សេវាល្បែងស៊ីសងអនឡាញ និងល្បែងឆ្នោត ដែលផ្ទុយច្បាប់ និងសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ០៧ សរណន ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ស្តីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ីនធឺណិតអនឡាញ ក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ ព្រមទាំងឈ្មោះដែនផ្សេងទៀតទាំងឡាយណា ដែលធ្វើប្រតិបត្តិការខុសច្បាប់ ក្នុងគោលដៅចូលរួមថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម។

ជាមួយគ្នានេះដែរ ន.ទ.ក. បានអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមរាយការណ៍មក ន.ទ.ក. តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬតាមបណ្ដាញសង្គម Facebook: “និយ័តករទូរគមនាគមន៍កម្ពុជា -Telecommunication Regulator of Cambodia" នូវឈ្មោះដែនដែលធ្វើប្រតិបត្តិការនិងផ្តល់សេវាល្បែងស៊ីសង អនឡាញ ល្បែងឆ្នោតខុសច្បាប់ និងបង្ហោះរូបភាពនិងវីដេអូអាសអាភាសកុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយរក្សាការសម្ងាត់ជូន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក