ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រទេសឡាវនៅតែបង្ហាញការដឹងគុណកម្ពុជាក្នុងជំនួបជាមួយសម្ដេចតេជោ

ភ្នំពេញ៖រដ្ឋមន្ត្រីការបរទេសឡាវ លោក សាឡឺមសៃ ឃុំម៉ាស៊ីត បានសំដែងនូវការអរគុណដល់សម្ដេចតេជោ និងប្រជាជនម្ដងហើយម្ដងទៀតក្នុងជំនួបរវាងលោក និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ក្នុងជំនួបជាមួយសម្ដេចតេជោ នៅវិមានសន្ដិភាពនារសៀលនេះលោក សាឡឺមសៃ ឃុំម៉ាស៊ីត បានគោរពជម្រាបជូនសម្ដេចតេជោ ថា រដ្ឋាភិបាលឡាវ ប្រជាជនឡាវ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោ និងប្រជាជនកម្ពុជា ដែលកន្លងមកបានជួយរដ្ឋាភិបាលឡាវ ប្រជាជនឡាវ រួមទាំងការផ្ដល់វ៉ាក់សាំង ការផ្ដល់រថយន្ត ក៏ដូចជាបរិក្ខារផ្សេងៗទៀត ក្នុងការឲ្យឡាវប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។ លោកបានសំដែងនូវការអបអរសាទរជូនរាជរដ្ឋាភិបាលកម្ពុជាដែលបានទទួលជោគជ័យក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ និងសម្ដែងនូវការអបអរសាទរ ជូនចំពោះកម្ពុជាដែលបានធ្វើជាប្រធានអាស៊ានឆ្នាំ២០២២នេះ ដោយឡាវប្រកាសថានឹងគាំទ្រពេញទំហឹងលើការដឹកនាំរបស់កម្ពុជារួមទាំងដំណោះស្រាយសម្រាប់ប្រទេសមីយ៉ាន់ម៉ាផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ មានប្រសាសន៍ថា ប្រទេសកម្ពុជា-ឡាវ គឺជាបងប្អូនគ្នាដែលចាំបាច់ក្នុងការជួយគ្នាទៅវិញទៅមក និងបានឯកភាពដែលឡាវចង់ជំរុញកិច្ចការទាំងឡាយណាដែលបានព្រមព្រៀងគ្នារវាងថ្នាក់ដឹកនាំកំពូល រវាងប្រទេសទាំងពីរហើយ។

ជំនួយការផ្ទាល់សម្ដេចតេជោគឺលោក អ៊ាង សុផល្លែត បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីជំនួបនេះថា៖ «ក្នុងនាមជាប្រទេសបងប្អូនហើយសម្ដេចតេជោបាន សំដែងនូវការឯកភាពជាមួយជាមួយនឹងការលើកឡើងរបស់ឯកឧត្តមសាឡឺមសៃ ឃុំម៉ាស៊ីត ដែលបានពិភាក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ហើយបានឯកភាពគ្នាក្នុងការជំរុញកិច្ចការទាំងឡាយណាដែលមានការព្រមព្រៀងគ្នារវាងថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរហើយ» ។

ប្រទេសកម្ពុជាបានផ្ដល់ជំនួយប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ដល់ប្រទេសឡាវចំនួន៣ដងរួចហើយដែលសរុប មានទឹកប្រាក់ប្រមាណ១៣លានដុល្លារអាមេរិក វ៉ាក់សាំង ៧០ម៉ឺនដូស រថយន្ត ២គ្រឿង ម៉ាស់ ២លាន១សែន និងបរិក្ខាពេទ្យជាច្រើនទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក