សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

មេដឹកនាំកំពូលសហរដ្ឋអាមេរិក និងរុស្សី ត្រៀមជួបគ្នាក្នុងជំនួបកំពូលមូយនៅទីក្រុងហ្សឺណែវ

សហរដ្ឋអាមេរិក-រុស្សី៖ មេដឹកនាំកំពូលរបស់ពិភពលោកទាំងពីររួមមាន លោក ចូ បៃឌិន និងលោក វ្លាឌឺមៀរ ពូទីន គ្រោងនឹងជួបពិភាក្សាគ្នាដោយផ្ទាល់ នៅថ្ងៃទី១៦  ខែមិថុនាខាងមុខនេះ ស្របពេលដែលប្រទេសមហាអំណាចទាំងពីរ កំពុងមានភាពតានតឹងជុំវិញបញ្ហានានាជាច្រើនដូចជាការជ្រៀតជ្រែកក្នុងការបោះឆ្នោត, ការវាយលុកតាមបណ្តាញអ៊ីនធ័រណេត, បញ្ហារំលោភបំពានសិទ្ធិមនុស្ស និងវិបត្តិនៅប្រទេសអ៊ុយក្រែនជាដើម។ បើតាមប្រភពពីសេតវិមាន និងវិមានក្រឹមឡាំងនៅថ្ងៃទី ២៥ ខែឧសភានេះ ជំនួបកំពូលខាងលើនឹងធ្វើឡើងនៅលើទឹកដីទីក្រុងហ្សឺណែវ ប្រទេសស្វីស។

នៅដើមខែឧសភានេះ សារព័ត៌មាន Reuter ធ្លាប់បានចុះផ្សាយថា ប្រទេសធំៗទាំងពីរនេះហាក់មិនសូវមានសង្ឃឹមខ្ពស់ឡើយទៅលើផ្លែផ្កាដែលកើតចេញពីជំនួបកំពូលនេះ។ លោកស្រី Jen Psaki ​លេខាធិការសារព័ត៌មាននៃសេតវិមានសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារកន្លងទៅថា៖ "មេដឹកនាំទាំងពីរនឹងពិភាក្សាលើបញ្ហាសំខាន់ៗទាំងអស់ ហើយភាគីទាំងសងខាងងនឹងព្យាយាមស្វែងរកការស្តារឡើងវិញនូវស្ថេរភាពចំពោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី” ។

ដោយឡែក សេចក្តីថ្លែងការណ៍មួយរបស់វិមានក្រឹមឡាំងបញ្ជាក់ថា ជំនួបនៃមេដឹកនាំកំពូលទាំងពីរ នឹងធ្វើការជជែករកដំណោះស្រាយទៅលើបញ្ហាប្រឈម និងស្ថេរភាពដែលសំដៅដល់ការគ្រប់គ្រងថាមពលនុយក្លេរអ៊ែរ ប​ញ្ហាទាក់ទងនឹងសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ យុទ្ធសាស្រ្តដោះស្រាយបញ្ហាប្រឈមរួមស្តីពីវិបត្តិ COVID-19 ជាសកល​ រួមនឹងជម្លោះក្នុងតំបន់ជាដើម៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក