ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីជប៉ុនចាត់ទុកកម្ពុជាមិត្តដ៏ល្អ

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក FUMIO Kishida មានប្រសាសន៍ចង់ឱ្យជប៉ុន-កម្ពុជា មានទំនាក់ទំនងកាន់តែស៊ីជម្រៅ និងជាដៃគូសំខាន់ក្នុងការថែរក្សាសន្តិភាពនៅក្នុងតំបន់ និងពិភពលោក ជាពិសេសការគាំទ្រដល់យុទ្ធសាស្ត្រ FOIP ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរួម។

លោក FUMIO Kishida បានថ្លែងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយនឹង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត នៅឯទីស្តីការការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងជំនួបនេះផងដែរ លោក ហ៊ុន ម៉ាណែត បានជម្រាបជូន លោក FUMIO Kishida នូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយនឹងការបញ្ជាក់បន្ថែមអំពីការគាំទ្រក្នុងការរៀបចំប្រារព្ធខួបទី៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់កងស្វ័យការពារជើងគោកជប៉ុនក្នុងប្រទេសកម្ពុជានៅខេត្តព្រះសីហនុនាពេលខាងមុខ ដោយគប្បីធ្វើយ៉ាងណាឱ្យខួបនេះក្លាយទៅជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ"។

លោក ហ៊ុន ម៉ាណែត បានផ្តួចផ្តើមគំនិតក្នុងការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ពីដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រសិនបើអាចនៅពេលអនាគត។

ជាការឆ្លើយតបលោក FUMIO Kishida បានផ្តាំផ្ញើរសាកសួរសុខទុក្ខជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងបានអរគុណរាជរដ្ឋាភិបាលកម្ពុជាចំពោះការចូលរួមប្រារព្ធខួបទី៣០ឆ្នាំ នៃប្រតិបត្តិការ PKO របស់ជប៉ុនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិនៅកម្ពុជា ដែលជាប្រទេសគោលដៅទី១ ដោយនេះគឺជាការបង្ហាញឱ្យឃើញអំពីទំនាក់ទំនងដ៏រឹងមាំរវាងជប៉ុន-កម្ពុជា នៅក្នុងបុព្វហេតុសន្តិភាពសាកល ហើយដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ហ៊ុន ម៉ាណែត នាពេលនេះ ក៏ជាផ្នែកមួយនៃការប្រារព្ធខួបដ៏មានអត្ថន័យនេះផងដែរ។

ឆ្លៀតក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីជប៉ុន ក៏បានសម្តែងនូវការគាំទ្រចំពោះការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ជាពិសេសគំនិតផ្តួចផ្តើម និងកិច្ចការនានាដែល សម្តេចតេជោ បានរៀបចំដើម្បីព្យាយាមដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។

គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុននាពេលនេះគឺតបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុនតាមរយៈឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា លោក មីកាមិ ម៉ាសាហ៉ីរុ ដែលបានជម្រាប នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក