ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តបាត់ដំបងស្នើអាល្លឺម៉ង់ធ្វើការវិនិយោគរោងចក្រកសិកម្មនៅក្នុងខេត្ត

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ ស្នើអាល្លឺម៉ង់តាមរយៈឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជា ឲ្យមកធ្វើការវិនិយោគលើវិស័យផ្សេងៗនៅក្នុងខេត្តមួយនេះ ជាពិសេសរោងចក្រកែច្នៃផលិតផលកសិកម្ម។

ការស្នើនេះធ្វើឡើងនៅរសៀលថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសទទួលជួបសម្ដែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជា លោក Christian Berger ដើម្បីពិភាក្សាការងារទាក់ទងនឹងកិច្ចសហប្រតិបត្តិការនិងកម្មវិធីគាំទ្រដែលត្រូវ បន្តអនុវត្តជាមួយនឹងរដ្ឋបាលខេត្តបាត់ដំបង។

លោក សុខ លូ បានលើកឡើងថា ទោះបីខេត្តបាត់ដំបងជាខេត្តកសិកម្មពិតមែន តែក៏នៅមានបញ្ហាផងដែរគឺមានការខ្វះខាតរោងចក្រ ឬសិប្បកម្មកែឆ្នៃផលិតផលកសិកម្ម ដែលនេះជាកង្វល់របស់ខេត្ត។ លោកបានស្នើដល់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជា ជួយជំរុញផ្សព្វផ្សាយដល់អ្នកវិនិយោគទុន ឱ្យមកធ្វើការវិនិយោគទុនមកខេត្តបាត់ដំបង និងបន្តជួយលើគំរោងផ្សេងទៀតនៅក្នុងខេត្ត។

ក្នុងឆ្នាំ២០១៩កន្លងទៅនេះ ផ្ទៃដីអនុវត្តការដាំដុះស្រូវសរុបមានចំនួនជាង ៣៨ម៉ឺនហិកតា ទទួលបានទិន្នផលសរុបចំនួនជាង ១លានតោន ស្មើនឹងជាង៣តោនក្នុង១ហិកតា។

សក្តានុពលសេដ្ឋកិច្ចរបស់ខេត្តបាត់ដំបង គឺពឹងផ្អែកលើវិស័យកសិកម្មជាចម្បង ដោយសារមានកត្តាអំណោយផលពីធម្មជាតិ អាកាសធាតុ សណ្ឋានដីនិងដីដែលមានជីវជាតិខ្ពស់និងប្រព័ន្ធស្រោចស្រពសំបូរបែប។ ខេត្តបាត់ដំបងមានប្រភពទឹកនិងប្រព័ន្ធបង្ហូរទឹកជាច្រើនកន្លែង ដែលជាចំណុចខ្លាំងសម្រាប់វិស័យកសិកម្ម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក