ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីការពារជាតិជប៉ុនចាត់ទុកដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ជាកត្តាជំរុញទំនាក់ទំនងកម្ពុជា-ជប៉ុន

(តូក្យូ)៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក KISHI Nobuo បានចាត់ទុក ឆ្នាំ២០២២ ជាឆ្នាំប្រកបដោយអត្ថន័យ និងដំណើរទស្សនកិច្ចរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាកាតាលីករដល់ទំនាក់ទំនងកម្ពុជា-ជប៉ុន ។

ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយនឹង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត នៅឯទីស្តីការក្រសួងការពារជាតិជប៉ុន នាថ្ងៃទី១៥ ខែកុម្ភៈ លោក KISHI Nobuo បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជា-ជប៉ុន ក្នុងការបន្តរក្សាទំនាក់ទំនងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងបានគាំទ្រលើសំណើផ្តួចផ្តើមនានារបស់កម្ពុជាពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពធនធានមនុស្សលើជំនាញសំខាន់ៗមួយចំនួនដល់កងទ័ពកម្ពុជា ជាមួយនឹងការរំពឹងថា កម្ពុជានឹងក្លាយដៃគូដ៏ល្អក្នុងការចូលរួមចំណែកដល់ការពង្រឹង និងថែរក្សារក្សាសន្តិភាពនៅក្នុងតំបន់។

ជាមួយគ្នានេះលោក ហ៊ុន ម៉ាណែត បានស្នើសុំការគាំទ្រលើការបន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក៏ដូចជាការជំរុញឱ្យទំនាក់ទំនងនេះបានឈានឡើងដល់កម្រិតខ្ពស់ឡើងបន្ថែមទៀត។

ភាគីទាំងពីរ ក៏បានអបអរសាទរចំពោះខួបលើកទី៣០ នៃការបញ្ជូនកងកម្លាំងស្វ័យការពារជើងគោកជប៉ុនជាលើកដំបូងចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ UNTAC នៅកម្ពុជា និងស្របពេលដែលឆ្នាំ២០២២នេះ កម្ពុជាក៏កំពុងបំពេញតួនាទីជាប្រធានអាស៊ានផងដែរ។ ក្នុងស្មារតីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រចំពោះតួនាទីកម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងបញ្ជាក់បន្ថែមថា ឆ្នាំ២០២២ ជាឆ្នាំប្រកបដោយអត្ថន័យជ្រាលជ្រៅសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ដូច្នេះដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត នាពេលនេះ នឹងជួយដល់ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀតយ៉ាងពិតប្រាកដ។

គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុននាពេលនេះគឺតបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុនតាមរយៈឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា លោក មីកាមិ ម៉ាសាហ៉ីរុ ដែលបានជម្រាប នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក