ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ អំពាវនាវដល់អាជ្ញាធរឱ្យបង្ករលក្ខណៈងាយស្រួលដល់បក្សនយោបាយដែលចូលរួមការបោះឆ្នោត

ក្រចេះ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យ អាជ្ញាធរគ្រប់ខេត្តបង្ករលក្ខណៈសម្បត្តិងាយស្រួលដល់បក្សនយោបាយដែលនឹងមានសកម្មភាពផ្សេងៗនៅមុនកាបោះឆ្នោតមកដល់នាពេលខាងមុខ។ សម្ដេចថាបើទោះមិនទាន់ដល់យុទ្ធនាការឃោសនាបោះឆ្នោតក្ដី គណបក្សនយោបាយដែលចុះបញ្ជីស្របច្បាប់មានសិទ្ធិក្នុងការជួបជុំ លើកស្លាកដោយគ្មានការរំខាន។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុននាថ្ងៃពុធ ទី១៦ ខែកុម្ភៈនេះ សម្តេចតេជោ បានបញ្ជាក់ថា អាជ្ញាធរខេត្ត-រាជធានី ត្រូវសម្របសម្រួលឱ្យបក្សនយោបាយ ទទួលបាននូវឱកាសនៃការជួបជុំ ការចុះទៅជួបប្រជាជនដែលជាសមាជិក សមាជិការរបស់ពួកគេដោយគ្មានការរំខានណាមួយ ហើយត្រូវខិតខំការពារដល់បក្សនយោបាយទាំងអស់។

សម្តេចបានបន្តថា៖ «ធានាយ៉ាងមិចឱ្យសេរីភាពបណ្តាបក្សនយោបាយគេអាចមានឱកាសធ្វើការជួបជុំ គេអាចមានឱកាសលើកផ្លាកសញ្ញាគណបក្សនៅទីកន្លែងដែលយើងបានកំណត់ឱ្យ ហើ់យគណបក្សនយោបាយនានាក៏ត្រូវគោរពតាមច្បាប់ដែលមានចែង និងបទបញ្ជាដោយគជប ធ្វើយ៉ាងនេះយើងអាចធ្វើដំណើរទៅមុខ និងបើកលំហនូវលទ្ធិប្រជាធិបតេយ្យ បក្សថ្មីៗមានបង្កើតច្រើនណាស់ ហើយមានការបង្កើតសម្ព័ន្ធភាពបក្ស»។

នៅក្នុងលិខិតចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថាគ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់ទាំងអស់ អាចធ្វើការបើកទីស្នាក់ការ លើកផ្លាកសញ្ញាគណបក្ស ជួបប្រជុំនយោបាយ ឬការជួបជុំមន្ត្រីគណបក្ស អាចធ្វើទៅបានដោយគ្រាន់តែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរឃុំ-សង្កាត់ មិនចាំបាច់សុំការអនុញ្ញាតពីអាជ្ញាធរឃុំ-សង្កាត់ជាមុននោះទេតែត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចប្រកបដោយការយល់យោគ។ លើកលែងតែការលើកផ្លាកសញ្ញាគណបក្សនៅតាមទីសាធារណៈ ទីប្រជុំជន ឬតាមដងផ្លូវនានា និងការជួបជុំនយោបាយនៅតាមទីសាធារណៈប៉ុណ្ណោះដែលចាំបាច់ត្រូវធ្វើការស្នើសុំពីអាជ្ញាធរជាមុន។

ក្រសួងមហាផ្ទៃបញ្ជាក់ថា ពាក្យសុំត្រូវដាក់ជូនអាជ្ញាធរឃុំ-សង្កាត់ ក្នុងរយៈពេល៣ថ្ងៃមុនរៀបចំលើកផ្លាក ឬជួបប្រជុំនយោបាយ ដោយអាជ្ញាធរឃុំសង្កាត់ ត្រូវពិចារណាលើសំណើនេះក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួន អំពីបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ពិសេសសុវត្ថិភាពចរាចរណ៍ សោភ័ណភាពសាធារណ និងអនាម័យសាធារណៈ ដោយត្រូវឆ្លើយតបទៅគណបក្សនយោបាយសាមីវិញយ៉ាងតិច១ថ្ងៃ។

បច្ចុប្បន្នមានគណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃជិត៥០គណបក្ស។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានអះអាងថា ខ្លួនបានត្រៀមលក្ខណៈរួចជាស្រេចហើយសម្រាប់ការបោះឆ្នោតនេះ។ សម្រាប់ការបោះឆ្នោតនេះគ.ជ.ប គ្រោងថវិកា ៤៣ លានដុល្លារសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា ដែលមានចំនួន អាសនៈឃុំ-សង្កាត់ចំនួន ១.៦៤៦ ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក