វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

សម្ដេចតេជោ អរគុណជប៉ុនចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅដល់លោក ហ៊ុន ម៉ាណែត

ក្រចេះ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលប្រទេសជប៉ុនដែលបានស្វាគមន៍ដល់អគ្គមេបញ្ជាការរងកងយុទ្ទពលខេមភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈនេះ។ សម្ដេចបានមើលឃើញនូវការយកចិត្តទុកដាក់និងស្វាគមន៍នេះផ្ដើមចេញពីការយកយន្តហោះពិសេសមកដឹកលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជាពីភ្នំពេញទៅម្លេះ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានចំនួន៧កន្លែង នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មេដឹកនាំជាន់ខ្ពស់ប្រទេសជប៉ុនបានជួបជាមួយលោក ហ៊ុន ម៉ាណែត ជាបន្តបន្ទាប់ដែលជាកិត្តិយសដល់មេបញ្ជាការកងទ័ពជើងគោក និងជាកូនសម្ដេចផ្ទាល់។ មេដឹកនាំជាន់ខ្ពស់ជប៉ុនដែលលោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារនៅក្នុងដំណើរទស្សនកិច្ចរបស់លោកនៅជប៉ុននេះមាន មេបញ្ជាការកងស្វ័យការពារជើងគោក រដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីការបរទេស និងនាយករដ្ឋមន្ត្រីជប៉ុន។

សម្ដេចថ្លែងថា៖ «អរគុណចំពោះកាយវិការទំនាក់ទំនងមេបញ្ជាការជើងគោកកម្ពុជា ដែលក្នុងនោះគេជាកូនប្រុសរបស់ខ្ញុំ» ។

បើតាមសម្ដេចតេជោ លោក ហ៊ុន ម៉ាណែត មានជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន៣រូបហើយក្នុងនោះ ឆ្នាំ២០១០ ជួបជាមួយលោក ហាតូយ៉ាម៉ា ឆ្នាំ២០១៨ ជួបជាមួយលោក ហ្ស៊ិន ហ្ស៊ូអាបេ និងឆ្នាំ២០២២ នាយករដ្ឋមន្ត្រីលោក Fumio Khishida ។

អគ្គមេបញ្ជាការរងកងយុទ្ធពលខេមភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូកងទ័ពជើងគោកកម្ពុជាទៅធ្វើទស្សនកិច្ចផ្លូវការរយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងប្រទេសជប៉ុន ដើម្បីអបអរខួបទី៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ដែលជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

នេះគឺជាដំណើរទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកទី១ របស់មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បន្ទាប់ស្ថានភាពនៃជំងឺកូវីដ-១៩ បានធូរស្រាលប្រសើរជាងមុន ហើយដែលជាការភ្ជាប់ទំនាក់ទំនងជាលក្ខណៈប្រវត្តិសាស្ត្របន្ថែមទៀតរវាងកងទ័ពជើងគោក និងប្រទេសជាតិទាំងពីរ បន្ទាប់ពីការបំពេញទស្សនកិច្ចផ្លូវការរបស់អតីតមេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុនលោក YUASA Goro នៅកម្ពុជា ក្នុងឆ្នាំ២០២០ កន្លងទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក