សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

កម្ពុជានឹងមានមណ្ឌលយុវនីតិសម្បទា និងមណ្ឌលស្តារអ្នកញៀនគ្រឿងញៀនសម្រាប់ដាក់អនីតិជន

កណ្ដាល : កម្ពុជានឹងមានមណ្ឌលយុវនីតិសម្បទា និងមណ្ឌលស្តារអ្នកញៀនគ្រឿងញៀន សម្រាប់ដាក់អនីតិជនល្មើសដោយផ្ទេរចេញពីពន្ធនាគារវិញ ហើយក្នុងឆ្នាំទី១នេះគ្រោងដាក់អនីតិជនល្មើសច្បាប់ចំនួន ៥០០នាក់ និងអាចមានលទ្ធភាពផ្ទុកសរុបចំឲនួន ២០០០នាក់។


លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានឲ្យដឹងថានេះជាលើកទី១ ដែលកម្ពុជាសាងសង់មណ្ឌលនេះឡើងគឺអនុលោមតាមច្បាប់យុត្តិធម៌អនីតិជនសម្រាប់ដាក់អនីតិជនល្មើសដោយផ្ទេរចេញពីពន្ធនាគារវិញ ហើយក្នុងឆ្នាំទី១នេះគ្រោងដាក់អនីតិជនល្មើសច្បាប់ចំនួន ៥០០នាក់ និងអាចមានលទ្ធភាពផ្ទុកសរុប ចំនួន ២០០០នាក់។


ការបញ្ជាក់នេះធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្នុងឱកាសដែលលោកអភិបាលខេត្ត បានអមដំណើរ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញត្រួតពិនិត្យ សំណង់អគារនានាក្នុងមណ្ឌលយុវនីតិសម្បទា និងមណ្ឌលស្តារអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង។

សូមបញ្ជាក់ថាមណ្ឌលយុវនីតិសម្បទា មានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអនីតិជនក្នុងការផ្តល់នូវការអប់រំការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំចិត្តសាស្រ្ត ការព្យាបាល ការថែទាំ ការការពារ និងជួយឱ្យអនីតិជន ក្លាយជាពលរដ្ឋសុច្ចរិតនិងមានប្រយោជន៍សម្រាប់សង្គមជាតិ។


មណ្ឌលយុវនីតិសម្បទា មានទីតាំងនៅលើផ្ទៃដីចំនួន ៤៨.៨៣០ម៉ែត្រការ៉េ មានអគារសរុបចំនួន ១៥ខ្នង ក្នុងនោះសាងសង់ថ្មីចំនួន ០៥ខ្នង និងជួសជុលកែលម្អចំនួន ១០ខ្នង ការសាងសង់កែលម្អនេះចាប់ផ្តើមកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។

រីឯមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន សាងសង់នៅលើផ្ទៃដីទំហំ ១៩.៧៤៨ម៉ែតការ៉េ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ៕

ប្រភព: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក