
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យស្ពានទាំង៧ក្នុងខេត្តក្រចេះមុនពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ក្រចេះ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចុះពិនិត្យស្ពានទាំង៧ក្នុងខេត្តក្រចេះ និងព្រៃវែង ដែលជាជំនួយឥតសំណងរបស់ប្រជាជនជប៉ុន ដែលប្រមាណ ៣៥លានដុល្លារអាមេរិកនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈនេះ។
ស្ពានទាំង៧នេះមាន២ស្ពាននៅក្នុងខេត្តព្រៃវែង និង៥ស្ពាននៅក្នុងខេត្តក្រចេះ ត្រូវបានសាងសង់ចាប់ពីខែមិថុនា ឆ្នាំ២០១៨ ដល់ខែធ្នូ ឆ្នាំ២០២០ ដែលចំណាយពេល២៩ខែដើម្បីសាងសង់។ ប្រវែងស្ពានសរុបនៃស្ពានទាំង៧មានប្រវែងប្រមាណជាង៤គីឡូម៉ែត្រ។
ថ្ងៃស្អែកទី១៦ ខែកុម្ភៈ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងអញ្ជើញជាអធិបតីនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានទាំងនេះជាផ្លូវការ៕