ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បារាំងបន្តផ្តល់ជំនួនប្រមាណ ២៣ម៉ឺនដុល្លារដល់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

ភ្នំពេញ៖ បារាំងសម្រេចផ្តល់ជំនួយ ២០០ ០០០ អឺរ៉ូ ដែលស្មើនឹងប្រមាណ ២៣ម៉ឺនដុល្លារអាមេរិក ដល់កញ្ចប់ថវិកាឆ្នាំ២០២២ របស់ភាគីអន្តរជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលធ្វើឱ្យជំនួយសរុបដែលប្រទេសបារាំងផ្តល់ជូនអ.វ.ត.ក មានចំនួន ៦,៩លានអឺរ៉ូចាប់តាំងពីតុលាការនេះត្រូវបានបង្កើត។

តាមការបង្ហោះផ្សាយលើទំព័រហ្វេសបុកផ្លូវការរបស់ស្ថានទូតបារាំងនៅកម្ពុជាបានឱ្យដឹងថា ការផ្តល់ជំនួយហិរញ្ញវត្ថុថ្មីខាងលើត្រូវបានប្រកាសក្នុងអំឡុងនៃកិច្ចប្រជុំនៃក្រុមមិត្តអ.វ.ត.ក ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ដែលជាឱកាសនៃការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាជាមួយតំណាងរដ្ឋបាលនៃអ.វ.ត.ក និងតំណាងស្ថានទូតជាច្រើនដែលចូលរួមស្តីពីសេចក្តីសម្រេចថ្មីៗរបស់អ.វ.ត.ក កាលវិភាគរបស់ អ.វ.ត.ក ការជះឥទ្ធិពលនៃជំងឺកូវីដ-១៩ លើសកម្មភាពរបស់អ.វ.ត.ក ការបំពេញមុខងារដែលនៅសេសសល់របស់អ.វ.ត.ក ក្រោយការបញ្ចប់អាណត្តិរបស់ខ្លួន។

គួររំលឹកផងដែរថា នៅឆ្នាំ១៩៩៧ រាជរដ្ឋាភិបាលកម្ពុជាបានសំណូមពរឲ្យអង្គការសហប្រជាជាតិជួយឧបត្ថម្ភបង្កើតសាលាជម្រះក្ដី ដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។ នៅឆ្នាំ២០០១ រដ្ឋសភាជាតិកម្ពុជាបានអនុម័តច្បាប់មួយដើម្បីបង្កើតតុលាការកាត់សេចក្ដីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ដឡើងនៅប្រទេសកម្ពុជាក្នុងអំឡុងរបបខ្មែរក្រហមពីឆ្នាំ ១៩៧៥-១៩៧៩។ តុលាការនេះមានឈ្មោះថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់សេចក្ដីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ដឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (អង្គជំនុំជម្រះវិសាមញ្ញ ឬ អ.វ.ត.ក) ។

រាជរដ្ឋាភិបាលកម្ពុជាបានទទូចសុំថា ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ តុលាការជម្រះក្ដីត្រូវប្រព្រឹត្ដទៅនៅក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់មន្ដ្រីនិងចៅក្រមកម្ពុជា គួបផ្សំជាមួយមន្ដ្រីនិងចៅក្រមអន្ដរជាតិ។ កម្ពុជាបានអញ្ជើញសហគមន៍អន្ដរជាតិឲ្យចូលរួមសហការក្នុងការកាត់សេចក្ដីនេះ ដើម្បីធានាឲ្យមានយុត្ដិធម៌ជាលក្ខណៈអន្ដរជាតិ ព្រោះកម្ពុជាយល់ឃើញថាខ្លួននៅទន់ខ្សោយផ្នែកតុលាការ និងចរិតលក្ខណៈអន្ដរជាតិនៃឧក្រិដ្ឋកម្ម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក