ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក ហ៊ុន ម៉ាណែត បន្តជួបមន្ត្រីជាន់ខ្ពស់នៃកងស្វ័យការពារជប៉ុន

ជប៉ុន៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះបានបន្តជួបពិភាក្សាការងារជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃកងស្វ័យការពារជប៉ុន។

លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសប៊ុករបស់លោកដូចថានៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកបានជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ Yamazaki Koji អគ្គមេបញ្ជាការកងស្វ័យការពារជប៉ុន និងនាយឧត្តមសេនីយ៍ Yoshida Yoshihide មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន។

បើទោះជាយ៉ាងណាលោកមិនទាន់បានបញ្ជាក់លម្អិតពីជំនួបនេះនៅឡើយទេ។

កាលពីម្សិលមិញលោកមានជំនួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa ដោយក្នុងជំនួបនោះភាគីជប៉ុនបានសន្យាធ្វើការជាមួយកម្ពុជាធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើកិច្ចការប្រទេសមីយ៉ាន់ម៉ា និងបញ្ហាក្នុងតំបន់ផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុននាពេលនេះគឺតបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុនតាមរយៈឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា លោក មីកាមិ ម៉ាសាហ៉ីរុ ដែលបានជម្រាប នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក