ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណ:កម្មការបោះពុម្ភសៀវភៅ កម្ពុជាឆ្នាំ២០២២ ពន្លឿនការងារឲ្យចប់មុនកិច្ចប្រជុំកំពូលអាស៊ានមកដល់

ភ្នំពេញ៖ សៀវភៅ កម្ពុជាឆ្នាំ២០២២ នឹងត្រូវពន្លឿនក្នុងការរៀបចំអោយបានល្អ ហើយធ្វើការបោះពុម្ពទុកសម្រាប់ចែកជូនដល់ថ្នាក់ដឹកនាំ និងបណ្តាភ្ញៀវអន្តរជាតិ ដែលមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ពន្ធ័ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំគណ:កម្មការរៀបចំបោះពុម្ពសៀវភៅ កម្ពុជាឆ្នាំ២០២២ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភ: ២០២២ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានណែនាំឲ្យធ្វើការពិនិត្យឡើងវិញ ទាំងខ្លឹមសារអត្ថបទ អក្ខរាវិរុទ្ធអក្សរខ្មែរ និងរូបភាព រូបថត ដែលត្រូវដាក់នៅក្នុងសៀវភៅ កម្ពុជាឆ្នាំ២០២២នេះ អោយបានត្រឹមត្រូវ ។

សៀវភៅកម្ពុជាឆ្នាំ២០២២ ឬការសំលឹងមកព្រះរាជាណាចក្រអច្ឆរិយ: មានកម្រាស់១៣០ ទៅ១៤០ ទំព័រ ដែលនឹងត្រូវបោះពុម្ភផ្សាយព្រមទាំងធ្វើការបកប្រែជា ភាសាអង់គ្លេស បារាំង និងចិន។

សៀវភៅនេះបោះពុម្ពឡើង គឺដើម្បីបង្ហាញដល់មជ្ឍដ្ឋានជាតិ ពិសេសអន្តរជាតិបានស្គាល់កាន់តែច្បាស់ពីកម្ពុជាទាំងទិដ្ឋភាព នយោបាយ វប្បធម៌ ទំនៀមទំលាប់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា។ លើសពីនេះ លោកខៀវ កាញារីទ្ធ បានឲ្យក្រុមការងារបញ្ជូលនូវព្រឹត្តិការណ៏ប្រវត្តិសាស្រ្តថ្មីមួយទៀតគឺការដែលសម្តេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់ «សន្តិភាព ស៊ុនហាក់ឆ្នាំ២០២២» នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ។

នៅក្នុងកិច្ចប្រជុំនេះ មានការពិនិត្យលើចំណងជើង ទិដ្ឋភាពទូទៅនៃរូបថត ដែលមានជាង៣០០រូប ភាព ថតដោយអ្នកថតរូបលំដាប់អន្តរជាតិគឺលោក Patrick Dupire ជាអ្នកនិពន្ធនិងជាទីប្រឹក្សាប្រពន្ធ័ផ្សព្វផ្សាយ រួមទាំងអ្នកថតរូបជាជនជាតិខ្មែរដែលមានទេពកោសល្យនិងស្នាដៃល្អផ្សេងទៀត ដោយមានចំណុចខ្លះនៃរូបថតត្រូវធ្វើការកែលម្អ តាមរយ:ការណែនាំពីរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក