ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មីយ៉ាន់ម៉ាដកខ្លួនពី AFF U23 នៅកម្ពុជា មុនការប្រកួតមួយម៉ោង ដោយសារមានកីឡាករឆ្លងកូវីដ

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានចុះផ្សាយថា U23 មីយ៉ាន់ម៉ា បានដកខ្លួនចេញពីព្រឹត្តិការណ៍ AFF U23 ហើយដោយសារករណីកូវីដ-១៩ ក្នុងចំណោមកីឡាករជាច្រើន ខណៈការប្រកួតជាមួយនឹងម៉ាឡេស៊ីគ្រោងប្រកួតនៅម៉ោង ៤ រសៀល សម្រាប់ជំនួបពូល B នាកីឡដ្ឋានព្រីនស៍។

AFF បានបញ្ជាក់ថា លទ្ធផលតេស្តវិជ្ជមានលើកីឡាករជាច្រើន ដែលជាមូលហេតុនាំឲ្យក្រុមដកខ្លួនចេញពីព្រឹត្តិការណ៍ ដើម្បីកាត់បន្ថយការរាលដាល។ កីឡាករ និងបុគ្គលិកផ្សេងទៀត ដែលប៉ះពាល់ដោយផ្ទាល់ ត្រូវបានដាក់ដោយឡែកដើម្បីតាមដាន។

ក្រោយការដកខ្លួនរបស់មីយ៉ាន់ម៉ា មានន័យថា ក្នុងពូល B នេះមានតែក្រុមពីរប៉ុណ្ណោះដែលនៅសេសសល់ ពោលគឺម៉ាឡេស៊ី និងឡាវ ដោយមីយ៉ាន់ម៉ា ជាក្រុមទីពីរបន្ទាប់ពីឥណ្ឌូណេស៊ី ដែលបានដកខ្លួនចេញក្រោមហេតុផលដូចគ្នា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក