ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងការបរទេស៖ ការបង្កើតច្រកទ្វារអ៉ីនធើណិតជាតិមិនមែនជា «ការបំបិទសិទ្ធិ» ដូចការចោទប្រកាន់គ្មានមូលដ្ឋានរបស់សារព័ត៌មានបរទេស

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលិខិតស្រាយបំភ្លឺថា ការបង្កើតច្រកទ្វារអ៉ីនធើណិតជាតិមិនមែនជា «ការបំបិទសិទ្ធិ» ដូចការចុះផ្សាយរបស់សារព័ត៌មានបរទេសនោះទេ។

ការចេញលិខិតបញ្ជាក់របស់អ្នកនាំពាក្យរបស់ក្រសួងការបរទេសបានធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយជាអវិជ្ជមានអំពីអនុក្រឹតក្នុងការបង្កើតច្រកទ្វារអ៉ីនធើណិតជាតិ របស់កម្ពុជាបើទោះបីជា មានការពន្យល់ និងបំភ្លឺម្តងហើយម្តងទៀតពីអាជ្ញាធរកម្ពុជាក៏ដោយ។

ក្នុងលិខិតចុះថ្ងៃទី១៥ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា ការបង្តើតច្រកទ្វារអ៉ីនធើណិតជាតិនេះក្នុងគោលបំណងសម្របសម្រួល និងគ្រប់គ្រងការតភ្ជាប់អ៉ីនធឺណិត ពង្រឹងសន្តិសុខជាតិ និងការប្រមូលពន្ធ ក៏ដូចជារក្សាសណ្តាប់ធ្នាប់សង្គម និងការពារវប្បធម៌ជាតិ ហើយពាក់ព័ន្ធនឹងការបង្កើតនេះ គណៈកម្មាធិការ តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាស្ថាប័នមានសមត្ថកិច្ច បានធ្វើការសិក្សាយ៉ាងទូលំទូលាយលើគំរូហេដ្ឋារចនាសម្ព័ន្ធមកពីប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក ហើយបានរកឃើញថាប្រទេសភាគច្រើនមានច្រកអ៊ីនធឺណិត និងបទប្បញ្ញត្តិរៀងៗខ្លួន។

បន្ថែមពីនេះអនុក្រឹត្យស្តីពីច្រកទ្វារអ៉ីនធឺណិតជាតិ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានរៀបចំឡើងក្នុងលក្ខណៈតម្លាភាព ហើយការពិគ្រោះយោបល់ត្រូវបានធ្វើឡើងជាមួយអ្នកជំនាញក្នុងវិស័យ ប្រតិបត្តិករឯកជន និងស្ថាប័នពាក់ព័ន្ធជាច្រើនលើកច្រើនសារ។

ការបង្កើតច្រកផ្លូវអ៉ីនធឺណិតជាតិនេះ មានស្ទើរតែគ្រប់ប្រទេសជុំវិញពិភពលោក ដើរតួជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ ដើម្បីបង្កើនការប្រមូលចំណូលជាតិ ដោយឈរលើមូលដ្ឋាននៃការប្រកួតប្រជែងប្រកបដោយតម្លាភាព សមភាព និងស្មោះត្រង់រវាងរដ្ឋ និងប្រតិបត្តិករទូរគមនាគមន៍។ លើសពីនេះ វារួមចំណែកដល់ការរារាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដូចជាការប្រើប្រាស់ខុសច្បាប់នៃការតភ្ជាប់បណ្តាញឆ្លងដែន ការលេងល្បែងអនឡាញខុសច្បាប់ ការបោកប្រាស់តាមអ៊ីនធឺណិតជាដើម។ យន្តការនេះមិនមានបទប្បញ្ញត្តិដែលត្រូវបានចោទប្រកាន់ថាអនុញ្ញាតការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ និងរឹតបន្តឹងសេរីភាពនៃការបញ្ចេញមតិនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា ការចោទប្រកាន់របស់សារព័ត៌មានផ្សេងថា ការបង្កើតច្រកទ្វារអ៉ីនធឺណិតជាតិអនុញ្ញាតឱ្យអាជ្ញាធរកម្ពុជាត្រួតពិនិត្យ និងតាមដានសកម្មភាពអ៊ីនធឺណិត ត្រួតពិនិត្យទំនាក់ទំនងឌីជីថល ប្រមូល រក្សាទុក និងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ បង្កើតហានិភ័យដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ រួមទាំង សិទ្ធិក្នុងការស្វែងរក ទទួល និងចែកចាយព័ត៌មាន និងគំនិត ក៏ដូចជាសិទ្ធិឯកជនភាព គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន។

ផ្ទុយទៅវិញ រដ្ឋាភិបាលគោរពសិទ្ធិឯកជនភាព និងសេរីភាពនៃការបញ្ចេញមតិរបស់បុគ្គល និងការពារទិន្នន័យផ្ទាល់ខ្លួន ដែលច្បាប់ទាំងអស់នោះមានចែងនៅក្នុងច្បាប់ រដ្ឋធម្មនុញ្ញ បានផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ទូរគមនាគមន៍។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសពីអនុក្រឹតស្តីពីការបង្កើតច្រកទ្វារអ៉ីនធើណិតជាតិនោះ ត្រូវបានសារព៏ត៌មានបរទេសបានចុះផ្សាយរបស់ជាបំបិទសិទ្ធិ និងប៉ះពាល់ដល់ព័ត៌មានឯកជន ជាក់ស្តែងដូចជាសារព័ត៌មាន New York Times កាលពីថ្មីៗនេះ បានចេញផ្សាយអត្ថបទដែលមានចំណងជើងថា «អ៉ីនធើណិតកម្ពុជា ប្រហែលជានឹងដូចចិនឆាប់ៗនេះ: គ្រប់គ្រងដោយរដ្ឋាភិបាល» ។ ចំណែកអ្នករាយការណ៍ពិសេស ៣រូប ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ពុំមែនជាបុគ្គលិកអង្គការសហប្រជាជាតិក៏បានចេញសេចក្ដីថ្លែងការណ៍មួយ សូមកុំឱ្យរដ្ឋាភិបាល អនុវត្តវិធានការនេះផងដែរ ខណៈតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានចេញមុខច្រានចោល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក