ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យក្រសួងសុខាភិបាល ថាការឆ្លងវីរុសអូមីក្រុងមានចំនួនកើនឡើងគឺមកពីមានការជួបជុំគ្នា

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន មើលឃើញថាការឆ្លងវីរុសបំប្លែងថ្មីប្រភេទអូមីក្រុងមានចំនួនកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺបណ្ដាលមកពីការជួបជុំគ្នាច្រើនក្នុងអំឡុងពេលមានការបើកប្រទេសឡើងវិញ ជាពិសេសគឺនៅក្នុងពិធីបុណ្យទាននិងពិធីមង្គលការ។

លោកស្រីឱ វណ្ណឌីន លើកឡើងថាក្រោយពីមានការបើកប្រទេសឡើងវិញប្រជាពលរដ្ឋមានការជួបជុំគ្នាច្រើន ជាពិសេសគឺនៅក្នុងពិធីបុណ្យទាន ពិធីមង្គលការផ្សេងៗដែលមិនបានពាក់ម៉ាស់និងរក្សាគម្លាតគ្នាត្រឹមត្រូវតាមវិធានការសុខាភិបាលនោះឡើយ។

លោកស្រីមានប្រសាសន៍ថា៖ «យើងមើលឃើញហើយថា ពិធីបុណ្យ ពិធីរៀបអាពាហ៍ពិពាហ៍ក៏មានការប្រមូលផ្ដុំ ជាច្រើនកោះករផងដែរ។ យើងពាក់ម៉ាស់ហើយលាងដៃហើយ តែនៅពេលដែលយើងទទួលទានអាហារ យើងអង្គុយក្បែរៗគ្នាជិតៗគ្នាមួយតុ១០នាក់ ១២នាក់ ធម្មតាពេលពិសារគឺដោះម៉ាស់ តែកាលណាដោះម៉ាស់គឺចាប់ផ្ដើមជជែកគ្នា ហើយបើមានការជល់កែវទៀត វានឹងបង្កលទ្ធភាពនៃការចម្លងគឺលឿនណាស់»។

លោកស្រីបន្ថែមថា ទោះបីជាបច្ចុប្បន្នយើងកំពុងរៀនរស់នៅជាមួយជំងឺកូវីដ-១៩ក្ដី ក៏មិនមែនមានន័យថាយើងបំភ្លេចវីរុសនេះ និងរស់នៅដោយមិនបានការពារតាមវិធានការសុខាភិបាល ៣កុំ ៣ការពាររនោះដែរ។ លោកស្រីបន្តថា ចំពោះវិធានការ ៣កុំ ៣ការពារនេះ ប្រជាពលរដ្ឋហាក់មិនបានអនុវត្តឲ្យបានខ្ជាប់ខ្ជួននោះឡើយ ដោយមានប្រជាពលរដ្ឋភាគច្រើនអនុវត្តវិធានបីការពារបានល្អប្រសើរ តែមានការធ្វេសប្រហែសចំពោះវិធានការបីកុំ។

លោកស្រីសំណូមពរដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមការពារការឆ្លងវីរុសកូវីដ-១៩ ជាពិសេសគឺនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋាន ជាពិសេសដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីរក្សានិរន្តរភាពនៃការរស់នៅល្អប្រសើរ។

គួរឲ្យដឹងថាកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីឆ្លងវីរុសកូវីដ-១៩ចំនួន ៥១២ ករណី ជាប្រភេទវីរុសបំប្លែងថ្មីប្រភេទអូមីក្រុងទាំងអស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក