ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកទេសរដ្ឋមន្រ្តី លី ធុជ ចាត់ទុកគ្រូបង្រៀនគឺជាឆ្អឹងខ្នងដ៏រឹងមាំនិងជាត្រីវិស័យដែលបានបង្ហាញផ្លូវទៅរកចំណេះដឹង

ស្វាយរៀង៖ អនុប្រធាន ទី ១ អាជ្ញាធរ មីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកគ្រូបង្រៀន គឺជាឆ្អឹងខ្នងដ៏រឹងមាំ និងជាត្រីវិស័យដែលបានបង្ហាញផ្លូវយើងទៅកាន់ការចង់ដឹង ការចង់ឮ ផ្តល់ចំណេះដឹង និងមានប្រាជ្ញាវាងវៃ ព្រមទាំងជាផ្លូវបង្ហាញទិស ទៀនបំភ្លឺផ្លូវ ផ្តល់មិត្តភាព វិន័យ និងសេចក្តីស្រលាញ់ដល់មនុស្សគ្រប់គ្នា។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ នៅក្រុងបាវិតសរុបចំនួន ៣៦៣ នាក់មកពីសាលាចំនួន ២១ និងការិយាល័យអប់រំ យុវជន និងកីឡា ក្រុងបាវិតនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវការដឹងគុណជូនចំពោះការលះបង់ចេញពីបេះដូងទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់លោកគ្រូ-អ្នកគ្រូទាំងអស់ ដែលបានខិតខំបណ្តុះបណ្តាល និងបង្រៀនដល់សិស្សានុសិស្សដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីឱ្យយើងទាំងអស់ក្លាយជាមនុស្សល្អ បងប្អូនល្អ ប្តីប្រពន្ធល្អ និងប្រជាពលរដ្ឋល្អ។

លោកបានបន្តទៀតថា ការលះបង់របស់លោកគ្រូ-អ្នកគ្រូ គឺមានភាពវិសេស មានតម្លៃ មានសារៈសំខាន់ និងមានឥទ្ធិពលទៅលើជីវិតមនុស្សគ្រប់គ្នា។

លោកបន្តថាគ្រូង្រៀនជាអ្នកជំរុញទឹកចិត្ត និងជាអ្នកផ្លាស់ប្តូរជីវិតរបស់មនុស្ស ហើយភាពជោគជ័យក្នុងជីវិត និងភាពជោគជ័យរបស់ប្រទេសជាតិរបស់យើង គឺបានមកពីការចូលរួមរបស់លោកគ្រូ អ្នកគ្រូ ដែលជាស្ថាបនិកនៃក្តីសង្ឍឹម និងអនាគត សម្រាប់សង្គមជាតិមាតុភូមិរបស់យើង។

ក្នុងពិធីសំណេះសំណាលនេះ លោកទេសរដ្ឋមន្រ្តី បានប្រគល់នូវប័ណ្ណថ្លែងអំណរជូនដល់លោកគ្រូ អ្នកគ្រូទាំង ៣៦៣នាក់ ព្រមទាំងបាននាំយកមកនូវកាបូប និងថវិកាចំនួន ៥ម៉ឺនរៀលក្នុងម្នាក់ជូនដល់គ្រូបង្រៀនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក