ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីការបរទេសន័រវេសចង់ឱ្យកិច្ចប្រជុំត្រីភាគីអាស៊ាន-ន័រវេសកើតមានជាទៀងទាត់

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសន័រវេស លោកស្រី Anniken Huitfeldt បានលើកឡើងថា ន័រវេសចាប់អារម្មណ៍ចង់ឱ្យមាននូវកិច្ចប្រជុំត្រីភាគីអាស៊ាន-ន័រវេស ជាទៀងទាត់ជាមួយនឹងសមាជិកប្រទេសអាស៊ាន។

នៅក្នុងជំនួបពិភាក្សាការងារតាមវីឌីអូអនឡាញរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកស្រី Anniken Huitfeldt ក៏បានលើកឡើងដែរថា ន័រវេសចង់ធ្វើជាភ្ញៀវប្រធានអាស៊ាន (កម្ពុជា) ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៥៥ នៅត្រីមាសទីបីនៃឆ្នាំនេះ។

ជាការឆ្លើយតបលោក ប្រាក់ សុខុន បានបញ្ជាក់ថា អាស៊ាននឹងអញ្ចើញន័រវេសឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ។

បន្ថែមពីនេះលោក ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះលោកស្រី Anniken Huitfeldt ដែលបានប្តេជ្ញាគាំទ្រដល់ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ក្រោមប្រធានបទ ASEAN A.C.T: Addressing Challenges Together និងបានជម្រាបជូនសមភាគីឯកឧត្តមអំពីអាទិភាពរបស់កម្ពុជាក្នុងការជំរុញការកសាងសហគមន៍អាស៊ានបន្ថែមទៀតនៅពេលប្រឈមមុខនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។

រដ្ឋមន្ត្រីទាំងពីរបានបង្ហាញពីទស្សនៈរួមលើតម្លៃនៃសន្តិភាព និងសន្តិសុខក្នុងការចូលរួមពីខាងក្រៅ និងចែករំលែកនូវសេចក្តីប្រាថ្នាដ៏មុតមាំក្នុងការលើកកម្ពស់ភាពជាដៃគូអាស៊ាន-ន័រវេស លើគ្រប់វិស័យដែលអាចធ្វើទៅបាន។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកឡើងវិញនូវការដឹងគុណរបស់កម្ពុជាចំពោះប្រទេសន័រវេស ដែលបានក្លាយជាអ្នកគាំទ្រដ៏យូរអង្វែងសម្រាប់គោលដៅ គ្មានមីនរបស់កម្ពុជា និងជាអ្នកផ្តល់ជំនួយដ៏សំខាន់សម្រាប់សាលាក្តីខ្មែរក្រហម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក