ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ បើកការដ្ឋានការសាងសង់

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ លើផ្ទៃដីជាង៧ហិកតា ដែលគ្រោងនឹងប្រើពេលក្នុងការសាងសង់ឲ្យរួចរាល់ក្នុងរយៈពេលមួយឆ្នាំ។

កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង​​ បានរៀបចំពិធីក្រុងពាលីដើម្បីចាប់ផ្ដើមដំណើរការសាងសង់ មណ្ឌលព្យាបាលជំងឺកូវីដ-១៩នេះ មានឈ្មោះថា តេជោសន្តិភាពរាជធានីភ្នំពេញ ដែលមានចំនួន ១១អាគារ លើផ្ទៃដីជាង៧ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដោយប្រើពេលដើម្បីសាងសង់រយៈពេល១ឆ្នាំ។

ការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ នេះក្រោមការណែនាំរបស់ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដើម្បីបំពេញតម្រូវការចាំបាច់ ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩។

ការចាប់ផ្តើមដំណើរការ សាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩នាពេលនេះ ក្នុងគោលបំណងដើម្បី ផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលមិនដឹងថាវានឹងបញ្ចប់ នៅពេលណាដូច្នេះត្រូវរៀនរស់តាមរបត់ថ្មីនៃសម័យកូវីដ ខណៈបច្ចុប្បន្ននេះការរីករាលដាលនៃមេរោគបំលែងថ្មីហាក់មានសភាពលឿនគួរឱ្យព្រួយបារម្ភ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក