សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយព្រះមហាក្សត្រកម្ពុជា
ភ្នំពេញ : នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមកាកបាទក្រហមកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជឧបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១,០០០ USD (មួយពាន់ដុល្លារអាមេរិក) ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែឧសភា ឆ្នាំ២០២១ តាមរយៈសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានសុំព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយព្រះមហាក្សត្រចំពោះព្រះរាជទានព្រះរាជទ្រព្យនេះ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ជួយសង្គ្រោះប្រជារាស្រ្តកម្ពុជាក្រីក្រទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ៕