ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក សុខ ជំនោរ បើកហាងលក់ភេសជ្ជៈសុខភាពយីហោ «14 Feb»

ភ្នំពេញ៖ ហាង 14 Feb ហាងលក់ភេសជ្ជៈសុខភាព ដែលរួមកាហ្វេ តែ និងភេសជ្ជៈជំនួយសុខភាព ដែលមានតម្លៃប្រមាណ ៥០ម៉ឺនដុល្លាររបស់លោក សុខ ជំនោរ ត្រូវសម្ពោធដាក់ដំណើរការកាលពីម្សិលមិញ។

អ្នកនិពន្ធ និងអ្នកជាអ្នកជំនួញផងនោះ លោក សុខ ជំនោរ បានបញ្ជាក់ថា ការសម្រេចដាក់ឈ្មោះ 14 Feb ឬ ១៤ កុម្ភៈ ហើយបានទាំងបើកដំណើរការចំទិវានៃក្ដីស្រលាញ់ គឺដោយសារតែលោកយល់ថា ថ្ងៃនៃក្ដីស្រលាញ់គឺជាថ្ងៃដែលមនុស្សត្រូវមានក្ដីស្រលាញ់ ហើយដោយសារតែគ្រប់អាហារ និងភេជ្ជៈប្រចាំនៅក្នុងហាងលោក គឺសុទ្ធតែគិតគូពីសុខភាព ក្រៅពីផ្ដោតលើរសជាតិ ទើបលោកសម្រេចដាក់ឈ្មោះហាងថា 14 Feb ។

លោកថា យីហោភេជ្ជៈគ្រប់មុខប្រចាំហាងថ្មីនេះ គឺសុទ្ធតែជួយអោយមនុស្សមានសុខភាពល្អ និ ជួយកុំអោយមនុស្សមានបញ្ហាសុខភាព ទើបលោកយល់ថាដាក់ឈ្មោះ 14 Feb គឺត្រូវបំផុត។

លោកបានបញ្ជាក់ថា ហាងភេសជ្ជៈដែលបើកដំណើរការនេះ គឺជាការចាប់ដៃជាមួយអ្នកជំនាញ ដោយទោះជាលោកមិនមានឯកទេសផ្នែកកាហ្វេ និងភេសជ្ជៈ១០០ភាគរយ តែមុខរបរនេះក៏មានការគ្រប់គ្រងតាមផ្នែកច្បាស់លាស់មុននឹងឈានដំណើរការ។

ជាមួយអាជីវកម្មនេះ លោកក៏រំពឹងថា នឹងជោគជ័យខ្លាំងផងដែរ ដោយសារតែ ទី១សម្អាងលើទីតាំងល្អ ទី២សម្អាងលើទីតាំងធំទូលាយងាយទទួលភ្ញៀវ និងសំបូរកន្លែងថតគ្រប់ផ្នែក និងទី៣ សម្អាងលើគុណប្រយោជន៍នៃភេជ្ជៈ ដែលជំនួយដល់សុខភាព ក្រៅពីមានរសជាតិប្រកួតប្រជែង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក