ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុន ប្រាប់លោក ហ៊ុន ម៉ាណែត ថានឹងសហការណ៍ជាមួយនឹងកម្ពុជាដើម្បីធ្វើការលើកិច្ចការមីយ៉ាន់ម៉ា

តូក្យូ៖ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Hayashi Yoshimasa បានឱ្យដឹងថា ជប៉ុននឹងសហការណ៍ធ្វើការជាមួយនឹងកម្ពុជាដើម្បីដោះស្រាយបញ្ហាដែលបន្តមានកម្តៅនៅឯមីយ៉ាន់ម៉ា។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP ក្នុងជំនួបរវាង ពិភាក្សាការងារជាមួយនឹង លោក ហ៊ុន ម៉ាណែត អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោកកម្ពុជាកាលពីម្សិលមិញ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

លោក Hayashi Yoshimasa មានប្រសាសន៍ថា ជប៉ុន និងកម្ពុជាជាប្រទេសដែលមានទំនាក់ទំនងដ៏រឹងមាំហើយជប៉ុនស្វាគមន៍កិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ជប៉ុនលើកិច្ចការប្រទេសមីយ៉ាន់ម៉ា និងបញ្ហាក្នុងតំបន់ផ្សេងទៀត។

លោក Hayashi បានសរសើរដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ានបច្ចុប្បន្ន ក្នុងកិច្ចខិតខំប្រឹងប្រែងជាវិជ្ជមានក្នុងការដោះស្រាយស្ថានការណ៍ និងបន្ធូរបន្ថយវិបត្តិមីយ៉ាន់ម៉ា ដែលអ្នកជំនាញអង្គការសហប្រជាជាតិមួយចំនួនបានចាត់ទុកជាសង្គ្រាមស៊ីវិល។

លោក Hayashi ក៏បាននិយាយកាលពីថ្ងៃចន្ទថា៖ «ប្រទេសជប៉ុនសង្ឃឹមថានឹងសហការជាមួយកម្ពុជាលក្នុងកិច្ចការនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហផងដែរ»។

គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុននាពេលនេះគឺតបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុនតាមរយៈឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា លោក មីកាមិ ម៉ាសាហ៉ីរុ ដែលបានជម្រាប នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក