ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ការកសាងអាស៊ានឡើងវិញជាអ្វីដែលឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពិភាក្សាជាមួយអគ្គលេខាធិការអាស៊ាន

ភ្នំពេញ៖ ការពន្លឿនការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) និងប្រតិបត្តិការក្របខណ្ឌរៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន (ATCAF) ដើម្បីឱ្យតំបន់អាចកសាងឡើងវិញកាន់តែល្អប្រសើរ និងកាន់តែបៃតងឡើង ជាអ្វីដែលរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សង្កត់ធ្ងន់ក្នុងកិច្ចពិភាក្សាជាមួយអគ្គលេខាធិការអាស៊ាន លោក លឹម ចុកហ៊ុយ កាលពីម្សិលមិញ។

ក្នុងជំនួបតាមប្រព័ន្ធវីដេអូរវាងលោកឧនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងអគ្គលេខាធិការអាស៊ានលោក លឹម ចុកហ៊ុយ ពិភាក្សាអំពីការរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីទី១៤ ខែកុម្ភៈម្សិលមិញ។ ភាគីទាំងពីរបានពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួនដូចជា ការស្ដារឡើងវិញគ្រប់ជ្រុងរបស់អាស៊ាន ការរៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់ និងការជ្រើសរើសប្រទេសជាម្ចាស់ផ្ទះដើម្បីរៀបចំបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) គឺជាអាទិភាពបន្ទាន់សម្រាប់មជ្ឈមណ្ឌលដើម្បីគាំទ្រដល់ប្រទេសជាសមាជិកអាស៊ានដោះស្រាយបញ្ហាជំងឺរាតត្បាតកូវីដ-១៩ និងត្រៀមរៀបចំសម្រាប់វិបត្តិសុខភាពនាពេលអនាគត។

លោកឧបនាយករដ្ឋមន្ត្រី និងលោកអគ្គលេខធិការក៏បានជជែកពីបញ្ហាបេក្ខភាពរបស់ទីម័រឡេស្ដេសម្រាប់អាស៊ាន និងបញ្ហានៃប្រទេសមីយ៉ាន់ម៉ាផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ក្រសួងការបរទេសបានលើកឡើងថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានឆ្នាំ២០២២ ក៏បានគូសបញ្ជាក់អំពីអាទិភាពនានារបស់ឯកឧត្តម រួមទាំងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខ ហើយជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការអាស៊ាន លឹម ចុកហ៊ុយ បានសម្ដែងការត្រៀមលក្ខណៈរួចរាល់របស់លេខាធិការដ្ឋានអាស៊ានដើម្បីគាំទ្រ ជាពិសេសការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការជំនួយជាទីបំផុត» ។

ក្រៅពីនេះអ្នកទាំងពីរក៏ពិភាក្សាអំពីតួនាទីសំខាន់នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្នុងដំណើរការកសាងសហគមន៍អាស៊ាននិងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះមានប្រទេសជាច្រើនកំពុងស្នើសុំក្លាយជាដៃគូសន្ទនាដៃគូតាមវិស័យ និងដៃគូអភិវឌ្ឍន៍របស់អាស៊ានផងដែរ។

ទាំងអគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីការបរទេសប្រទេសប្រធានអាស៊ានឆ្នាំ២០២២ បានសម្រេចថា ចំពោះដំណើរការឆ្ពោះទៅមុខ អាស៊ាននឹងបន្តពង្រឹងសមត្ថភាព និងសមត្ថលទ្ធភាពរបស់ខ្លួន ដើម្បីអាចចូលរួមចំណែកប្រកបដោយប្រសិទ្ធភាព ចំពោះភាពរីកចម្រើនរបស់ដៃគូខ្លួន សម្រាប់ប្រយោជន៍ទៅវិញទៅមក។

កម្ពុជាបានក្លាយជាប្រធានអាស៊ានប្ដូរវេននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីប្រទេសព្រុយណេ។ នេះជាលើកទី៣ហើយដែលកម្ពុជាធ្វើជាប្រធានប្ដូរវេនអាស៊ានបន្ទាប់ពីឆ្នាំ២០០២ និង២០១២។

នៅថ្ងៃទី១៥ ទី១៦ និងទី១៧ នឹងមានកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីអាស៊ាន ដែលនឹងរៀបចំនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកអាស៊ានទាំងអស់បានបញ្ជាក់ពីការចូលរួម លើកលែងតែមីយ៉ាន់ម៉ាដែលមិនទាន់បញ្ជាក់ពីការចូលរួមនៅឡើយទេ ខណៈប្រទេសថៃ និងព្រុយណេនឹងជួបប្រជុំតាមអនឡាញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក