ប្រធានសភាកម្ពុជាថ្វាយអំណរព្រះគុណព្រះមហាក្សត្រថៃដែលមានព្រះទ័យយកចិត្តទុកដាក់ដល់ពលករខ្មែរ | ក្រុមហ៊ុន Vietjet គ្រោងបង្កើតមជ្ឈមណ្ឌលជួសជុលនិងថែទាំ (MRO) យន្តហោះ និងពង្រឹងបន្ថែមទៀតនូវការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសវៀតណាម និងឡាវ | អំឡុងពេលនៃយុទ្ធនាការរបស់ក្រសួងយុត្តិធម៌ គ្មានទេពាក្យថា “បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន” | លោក ចូ បៃដិន ច្រឡំមាត់អញ្ជើញប្រធានាធិបតីអ៊ុយក្រែនលោក ហ្សឡេនស្គី ថាជាលោក​ ពូទីន |

ការដាក់បញ្ជូលទីម័រឡេស្ដេជាសមាជិកអាស៊ានអាចនឹងចាប់ផ្ដើមពិភាក្សាបន្ទាប់ពីខែមីនា ឆ្នាំ២០២២

ភ្នំពេញ៖ អាស៊ានប្ដេជ្ញា បញ្ចប់ការពិនិត្យលើលក្ខខន្តដើម្បីបានចូលជាសមាជិកសម្រាប់ប្រទេសទីម័រឡេស្ដេនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដែលបើកផ្លូវដល់ការពិភាក្សាលើពេលវេលាសម្រាប់ប្រទេសនេះចូលជាសមាជិកផ្លូវការ។

ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងអគ្គលេខាធិការអាស៊ានលោក លឹម ចុកហ៊ុយ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ភាគីទាំងពីរសម្រេចថាប្ដេជ្ញាបញ្ចប់បេសកកម្មស្វែងរកការពិតនៃសហគមន៍សេដ្ឋកិច្ច អាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ានសម្រាប់ប្រទេសទីម័រឡេស្ដេ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។

ដែលការបញ្ចប់បេសកម្មនេះនឹងបើកផ្លូវដល់សមាជិកអាស៊ានអាចចាប់ផ្តើមពិភាក្សាលើផែនទីចង្អុលផ្លូវ និងពេលវេលាសម្រាប់ទីម័រឡេស្តេ ដើម្បីចូលជាសមាជិកអាស៊ាន។

ចាប់តាំងពីទទួលឯករាជ្យពីប្រទេសឥណ្ឌូណេស៊ីនៅឆ្នាំ២០០២មក សាធារណរដ្ឋទីម័រឡេស្ដេបានបង្ហាញពីបំណងជាបន្តបន្ទាប់ក្នុងការចូលជាសមាជិកអាស៊ាន។

ក្នុងឆ្នាំ២០១១ ប្រទេសនេះបានដាក់ឯកសារជាផ្លូវការ ដើម្បីសុំចូលជាសមាជិកអាស៊ាន តែទោះជាយ៉ាងណា បំណងនេះមិនត្រូវបានស្វាគមន៍ដោយសមាជិកភាគច្រើននោះទេ។ បច្ចុប្បន្នសាធារណរដ្ឋទីម័រឡេស្ដេមានឋានៈជាអ្នកសង្កេតការណ៍អាស៊ាន ខណៈក្រុមការងារអាស៊ានកំពុងពិនិត្យទៅលើស្ថានភាពនយោបាយ សេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសនេះ មុននឹងសម្រេចថាអនុញ្ញាត ឬមិនអនុញ្ញាតឲ្យចូលជាសមាជិក។

ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលគាំទ្រដល់សមាជិកភាពប្រទេសទីម័រឡេស្ដេខ្លាំងក្លាមួយ។

ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសទីម័រឡេស្ដេលោកស្រី អាដាល់ជីហ្សា ម៉ាកណូ ជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី អាដាល់ជីហ្សា បានសុំឱ្យសម្ដេចតេជោជួយបន្ថែមទៀតដល់ការចូលជាសមាជិកអាស៊ានរបស់ប្រទេសនេះបន្ទាប់ពីការរង់ចាំអស់ជាច្រើនឆ្នាំមកហើយ។ ជាការឆ្លើយតបសម្ដេចតេជោ បានបញ្ជាក់ថាប្រទេសកម្ពុជាតែងតែគាំទ្រសមាជិកភាពទីម័រសម្រាប់អាស៊ាន ហើយចំពោះមុខកម្ពុជានឹងជំរុញសរសេរស្ដម្ភ សេដ្ឋកិច្ច វប្បធម៌អាស៊ាន ខិតខំរៀបចំ បេសកកម្មស្វែងរកការពិតនៅទីម័រខាងកើតឱ្យបានឆាប់ ដើម្បីបានវាយតម្លៃនិងរៀបចំការចង្អុលផ្លូវ ព្រមទាំងពេលវេលាច្បាស់លាស់ដើម្បីដាក់បញ្ចូលទីម័រខាងកើតជាសមាជិកអាស៊ាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក