ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកពេលជំនួបរវាងសម្ដេចជាមួយនឹងសិស្សនិទ្ទេសA ឆ្នាំសិក្សា ២០២០-២០២១ ដែលនឹងគ្រោងធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខទៅពេលក្រោយវិញដោយបារម្ភពីការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ បម្លែងថ្មីអូមីក្រុង។
សម្ដេចតេជោបានសរសេរនៅលើ facebook page របស់សម្ដេចថា ៖ «ដោយសារកូវីដ-១៩ មេរោគបម្លែងថ្មីឈ្មោះថាអូមីក្រុងបាននឹងកំពុងរីករាលដាលនៅទីក្រុងភ្នំពេញ។ ដើម្បីសុវត្ថិភាពសម្រាប់ចៅៗសិស្សនិទ្ទេសA និងអ្នកចូលរួម ខ្ញុំសម្រេចចិត្តលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេស A ដែលគ្រោងធ្វើនៅថ្ងៃ២៨ កុម្ភ: ២០២២ ទៅពេលក្រោយវិញ។ រក្សាជីវិត និងសុខភាពគឺកិច្ចការចម្បងរបស់ យើងទាំងអស់គ្នានាពេលនេះ។ រក្សាបានជីវិតនិងមានសុខភាពល្អមិនខ្វះទេពេលវេលានៃការជួបជុំ»។
សម្ដេចសុំការអធ្យាស្រ័យ និងសង្ឃឹមថាសិស្សានុស្សិស្សនិងក្រុមគ្រួសារនឹងមានការយោគយល់នូវការលំបាកនេះ៕



