ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តកែបគ្រោងបញ្ចប់ការស្ថាបនាឆ្នេរថ្មីមុនបុណ្យចូលឆ្នាំខ្មែរ

កែប៖ គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នៅក្នុងខេត្តកែប គ្រោងនឹងបញ្ចប់ការស្ថាបនានៅពេលឆាប់ៗខាងមុខនេះ ដើម្បទទួលភ្ញៀវទេសចរដែលមកកម្សាននៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខណៈការសាងសង់បានសម្រេចស្ទើរតែ១០០ភាគរយ។

គិតមកទល់ពេលនេះ ដំណើរការនៃការអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ថ្មីនៅក្នុងខេត្តកែប សម្រេចស្ទើរតែបាន១០០ ភាគរយហើយ ដែលមានប្រវែង ២៧០០ម៉ែត្រ នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។

បើតាមលោកសោម ពិសិដ្ឋ អភិបាលខេត្តកែបឲ្យដឹងថា ជំហានបន្តគឺនៅតែការចាក់ខ្សាច់បំពេញបន្ថែមប្រវែង៣០ម៉ែត្រ និងការដាំដើមឈើនៅលើដីចំណីឆ្នេរតែប៉ុណ្ណោះ។

លោកបន្តថា ផ្លូវដែលចុះទៅឆ្នេរនេះមានចំនួន៥ខ្សែ ដែលមានវិថី២និងអនុវិថី៣។ នៅក្នុងចំណោម៥ខ្សែនេះ វិថីទាំ៤ គឺអនុវិថី៣ មានប្រវែងទទឹងជាង១២ម៉ែត និងវិថី១ មានប្រវែងទទឹងមិនតិចជាង ២០ម៉ែត ដែលនឹងត្រូវបញ្ចប់ការសាងសង់ មុនថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិសម្រាប់ភ្ញៀវទេសចរទោកម្សាននៅឱកាសនោះ។ លោកបន្ថែមថា ដំណើរការសាងសង់គឺនៅសល់តែវិថី១ទៀតប៉ុណ្ណោះ គឺនៅតំបន់ផ្សារក្តាមដែលមានទទឹង២០ម៉ែត្រ។

លោកអភិបាលខេត្តរំពឹងថាគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នេះ នឹងជួយលើកម្ពស់វិស័យទេសចរណ៍ខេត្តកែប និងការធ្វើឱ្យប្រសើរឡើងនូវតំបន់ឆ្នេរ ជួយបង្កើនចំណូលជូនប្រជាពលរដ្ឋនិងរដ្ឋ លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ខណៈប្រជាពលរដ្ឋខេត្តកែបភាគច្រើនមានមុខរបរសំខាន់បម្រើឱ្យសេវាកម្មទេសចរណ៍។

ក្រៅពីនេះ ឆ្នេរថ្មីនេះនឹងក្លាយជាឆ្នេរដ៍ធំមួយដែលអាចទទួលបានភ្ញៀវទេសចរច្រើន ខណៈបច្នុប្បន្ននេះខេត្តកែបមានឆ្នេរសមុទ្រមួយ ហៅថាឆ្នេរស្រីស ដែលមានប្រវែងតែជាង ៣០០ម៉ែត្រតែប៉ុណ្ណោះ ដែលមិនសមាមាត្រនឹងចំនួនភ្ញៀវទេសចរមកកម្សាន្តនៅខេត្តនេះរាប់ម៉ឺននាក់នោះទេ ជាពិសេសនៅថ្ងៃបុណ្យសំខាន់ៗនិងថ្ងៃចុងសប្តាហ៍។

គួរឲ្យដឹងថា គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នេះ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលមានប្រវែង ២៧០០ម៉ែត្រ ក្នុងនោះមានឆ្នេរខ្សាច់កម្សាន្តសាធារណៈ តាមបណ្ដោយឆ្នេរសមុទ្រមានទទឹងយ៉ាងតិចប្រវែង ៣០ និងសួនច្បារសាធារណៈ និងដាំដើមឈើ នៅលើដីចំណីឆ្នេរសមុទ្រមានទទឹងប្រវែង ៥០ ម៉ែត្រ ក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍រវាងរដ្ឋ និងឯកជន ក្នុងគោល ដៅកែលម្អ និងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈ លម្អសាធារណៈ និងផ្ទៃបៃតងសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ក្រៅពីឆ្នេរទាំងពីរនេះ ខេត្តកែបក៏នៅមានឆ្នេរធម្មជាតិមួយទៀត គឺឆ្នេរអង្កោលមានប្រវែងជាង២០០០ម៉ែត្រ មានទីតាំងនៅស្រុកដំណាក់ចង្អើរ ដែលមិនទាន់ទទួលបានការអភិវឌ្ឍក្លាយជាឆ្នេរទេសចរពេញលេញនៅឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក