ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រកឃើញវិជ្ជមានកូវីដ-១៩ នៅខេត្តសៀមរាប០៣នាក់ទៀត

សៀមរាប : នៅថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាបបានប្រកាសរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣នាក់ទៀតក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដូចមានរាយនាមខាងក្រោម៖

១, ឈ្មោះ ស៊ុំ សុធា ភេទស្រី អាយុ៥០ឆ្នាំ មានអាសយដ្ឋាននៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ជាអាជីវករលក់កាហ្វ យីហោ ឧម៉ា លក់កាហ្វេ នៅប៉ែកខាងមុខឈាង ខាងលិច នៃផ្សារសាមគ្គី ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ស្ត្រីរូបនេះ បានធ្វើដំណើរទៅចូលរួមពិធីបុណ្យសពសាច់ញាតិនៅរាជធានីភ្នំពេញ នៅចន្លោះថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២១ និងបានធ្វើដំណើរត្រឡប់មកខេត្តសៀមរាបវិញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ 

២, ឈ្មោះ យឹម ផល្លី ភេទស្រី អាយុ៤៩ឆ្នាំ មានអាសយដ្ឋាននៅភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើដំណើរមកដល់ខេត្តសៀមរាប នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

៣, ឈ្មោះ ឈី រ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ មានអាសយដ្ឋាននៅភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើដំណើរមកដល់ខេត្តសៀមរាប នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

រដ្ឋបាលខេត្តសៀមរាប បន្តទៀតថាប្រសិនបើប្រជាពលរដ្ឋមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង ដែលបងប្អូនស្នាក់នៅនិងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់សូមផ្ដល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២​ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០៧៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក