បាងកក៖ ដោយសង្ឃឹមថានឹងជំរុញប្រជាជនថៃកាន់តែច្រើនក្នុងការកែច្នៃកាកសំណល់ប្លាស្ទិក ក្រុមហ៊ុនក្នុងស្រុកចំនួនពីរបានសហការគ្នាបង្កើតគ្រឿងសក្ការៈតាមបែបពុទ្ធសាសនា ដោយប្រើសម្ភារៈកែច្នៃចំនួន ៩ប្រភេទ ចាប់ពីដបប្លាស្ទិក រហូតដល់សំណាញ់នីឡុង។
ប្រទេសថៃដែលប្រជាជនភាគច្រើនជាពុទ្ធសាសនិក ត្រូវបានគេប៉ាន់ប្រមាណថា ជាអ្នកប្រើប្រាស់ប្លាស្ទិកលំដាប់ទី៥ ទៅកាន់មហាសមុទ្ររបស់ពិភពលោក នេះបើយោងតាមរបាយការណ៍របស់ក្រុម Ocean Conservancy ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
លោក Krit Phutpim នាយកក្រុមហ៊ុន Dots Design Studio បាននិយាយថា៖ «គំនិតនៃគ្រឿងសក្ការៈ ជាផ្លាស្ទិចគឺជាលទ្ធផលនៃទំនាក់ទំនងរវាងបរិស្ថាន និងវប្បធម៌ថៃ»។
គ្រឿងសក្ការៈ ដែលមានព្រះ មានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ហើយមនុស្សជាច្រើនយល់ថាដាក់ព្រះជាប់ខ្លួននឹងនាំសំណាងដល់ពួកគេ។
លោក Teerachai Suppameteekulwat ស្ថាបនិកក្រុមហ៊ុនផ្សេងទៀតដែលនៅពីក្រោយគម្រោង Qualy Design បាននិយាយថា គ្រឿងសក្ការៈជាព្រះពុទ្ធដែលដាក់លក់ក្នុងសប្តាហ៍នេះមានពាក្យថៃសម្រាប់ "ការយល់ដឹង" នៅខាងក្រោយ ដើម្បីដាស់តឿនមនុស្សឱ្យមានស្មារតីថាការប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេមិនគួរប៉ះពាល់ដល់បរិស្ថាន៕