ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វៀតណាមសម្រេចបើកជើងហោះហើរអន្តរជាតិឡើងវិញ

អន្តរជាតិ៖ ប្រទេសវៀតណាមនឹងបើកជើងហោះហើរអន្តរជាតិដែលមកប្រទេសនេះឡើងវិញហើយចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ក្រោយពីបានបិទដោយសារតែជំងឺរាតត្បាតកូវីដ-១៩។

លោក Dinh Viet Son អនុប្រធានរដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាមបាននិយាយថា វៀតណាមនឹងដកការរឹតបន្តឹងលើជើងហោះហើរអន្តរជាតិចាប់ពីថ្ងៃទី១៥ ខែកុម្ភៈតទៅ។ លោកថា ប្រទេសផ្សេងទៀតបានបើកជើងហោះហើរជាមួយវៀតណាម ហើយមានតែប្រទេសចិនប៉ុណ្ណោះដែលមិនបានយល់ព្រមក្នុងការបន្តជើងហោះហើរពាណិជ្ជកម្មជាមួយវៀតណាម។

នាថ្ងៃទី១១ ខែកុម្ភៈ ក្រសួងដឹកជញ្ជូនបានចាត់ឱ្យរដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាមជួបពិភាក្សាជាមួយអាជ្ញាធរអាកាសចរណ៍នៃប្រទេស និងដែនដីនានាស្តីពីការបន្តជើងហោះហើរអន្តរជាតិធម្មតាដែលមានជើងហោះហើរត្រង់ទៅកាន់ប្រទេសវៀតណាមមុនពេលមានរោគរាតត្បាត។

វៀតណាមបានចាប់ផ្តើមដំណើរការជើងហោះហើរអន្តរជាតិបណ្ដោះអាសន្នឡើងវិញជាបណ្តើរៗ ចាប់ពីដើមឆ្នាំនេះ ខណៈពេលដែលបន្ធូរបន្ថយលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក។

ប្រទេសវៀតណាមបានកត់ត្រាករណី Covid-19 ចំនួន ២,៤លានករណីចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម និងមានអ្នកស្លាប់ជាង ៣៨ ០០០នាក់ ខណៈមនុស្សប្រមាណ ៧៤,៦ លាននាក់បានទទួលវ៉ាក់សាំង កូវីដ-១៩ យ៉ាងហោចណាស់ពីរដូស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក