ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថ្ងៃនេះ២ឆ្នាំមុនកម្តុជាបង្ហាញពីក្តីស្រលាញ់ទៅកាន់ពិភពលោក

ភ្នំពេញ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ មកដល់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ មានរយៈពេល ២ឆ្នាំគត់ដែល នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីស្រលាញ់ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលដោយ បានអនុញ្ញាតឱ្យនាវាទេសចរណ៍អាមេរិក «Westerdam» ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នាវានេះដឹកមនុស្សសរុបជាង ២ ០០០នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន ហើយត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកជំងឺកូវីដ-១៩។

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២០ ក៏ត្រូវនឹងថ្ងៃ «ថ្ងៃបុណ្យនៃក្តីស្រឡាញ់» សម្តេចតេជោមិនត្រឹមតែតែអនុញ្ញាតឲ្យនាវា Westerdam ចូលចតប៉ុណ្ណោះទេ សម្តេចក៏បានអញ្ជើញទទួលស្វាគមន៍ដោយផ្ទាល់ចំពោះវត្តមានអ្នកដំណើរ អមដោយផ្កាកូលាបថែមទៀតផង ដែលជាការបង្ហាញក្តីស្រលាញ់របស់កម្ពុជាទៅកាន់ពិភពលោក បើទោះបីជាកម្ពុជាជាប្រទេសតូច ប៉ុន្តែមានចិត្តទូលាយ។

ការដែលអនុញ្ញាតឱ្យនាវា Westerdam ចូលចតពេលនោះបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនិងកោតសរសើរកម្ពុជា ដែលហ៊ានទទួលនូវអ្វីដែលគេមិនហ៊ាន ខណៈអ្នកដំណើរដែលចុះពីលើកប៉ាល់បានបង្ហាញនូវការរំជួលចិត្ត រហូតអ្នកខ្លះស្រក់ទឹកភ្នែកថែមទៀតផង។ ពួកគេបានកោតសរសើរចំពោះកាយវិការរបស់នាយករដ្ឋមន្ត្រី ក៏ដូចជាពលរដ្ឋកម្ពុជាទាំងមូល ដែលប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះ។

នាពេលនោះដែរ អតីតប្រធានាធីបតីរបស់អាមេរិកលោក ដូណាល់ ត្រាំ បានសរសេរលើបណ្តាញសង្គម Twitterថា៖ «សូមអរគុណដល់ប្រទេសកម្ពុជាដ៏ស្រស់ស្អាតដែលបានទទួលយកនាវាទេសចរណ៍ Westerdam ចូលចតកំពង់ផែរបស់អ្នក។ សហរដ្ឋអាមេរិកនឹងចងចាំគុណធម៌របស់កម្ពុជា»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក