ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធីបតីអាមេរិកខលនិយាយជាមួយលោក ពូទីន ជាងមួយម៉ោងជំរុញឱ្យបន្ថូរបន្ថយកម្ដៅនៅអ៊ុយក្រែន

អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងប្រធានាធីបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាននិយាយគ្នាតាមទូរស័ព្ទរយៈពេលមួយម៉ោងនៅថ្ងៃសៅរ៍ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនបានព្រមានថា កងកម្លាំងរុស្ស៊ីអាចឈ្លានពានអ៊ុយក្រែននៅពេលណាក៏បាន។

សេតវិមានបានបញ្ជាក់ថា លោកប្រធានាធិបតី ចូ បៃឌិន បានពិភាក្សាជាមួយលោកប្រធានាធិបតី ពូទីន ដើម្បីបញ្ជាក់ឱ្យច្បាស់ថា ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែនបន្ថែមទៀត សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនឹងដាក់វិធានការឆ្លើយតប និងធ្ងន់ធ្ងរលើរុស្ស៊ី។ លោកប្រធានាធិបតី ចូ បៃឌិន បានជំរុញឱ្យលោកប្រធានាធិបតី ពូទីន មានការបន្ធូរបន្ថយ និងយកវិធីសាស្ត្រការទូតជំនួសមកវិញ។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាឱ្យបុគ្គលិកស្ថានទូតរបស់ខ្លួនភាគច្រើនចាកចេញពីប្រទេសអ៊ុយក្រែន។

ការបង្កើនវត្តមានយោធារបស់រុស្ស៊ីនៅជិតអ៊ុយក្រែន និងសកម្មភាពយោធាកើនឡើងបានជំរុញឲ្យមានការព្រួយបារម្ភថា រុស្ស៊ីអាចនឹងវាយយកអ៊ុយក្រែន ខណៈរុស្ស៊ីបដិសេធថាមិនមានផែនការបែបនេះទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក