ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងការងារកំពុងជម្រុញការសិក្សាលើជំនាញបច្ចេកទេស

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមអ្នកជំនាញនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) នៅក្នុងគម្រោងធំៗចំនួន២ រួមមានការអភិវឌ្ឍន៍ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETSDP) និងគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) ដើម្បីធ្វើឱ្យប្រសើរឡើងលើវិស័យទាំងពីរនេះ។

នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ជាមួយលោក Yasser El- Gammal នាយកគ្រប់គ្រងផ្នែកគាំពារសង្គមនិងការអនុវត្តការងារជាសកលប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានលើកឡើងថា ក្រសួងការងារមានគោលបំណងដើម្បីកែលម្អគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរឡើង និងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។

ក្នុងនោះផងដែរ នៅក្នុងគម្រោង S4C, TVET កម្ពុជា កំពុងផ្តោតលើវិស័យជំនាញអាទិភាពចំនួន៣ធំៗ រួមមានការពង្រឹងគុណភាព និងភាពឆ្លើយតបនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ) កម្រិតសញ្ញាបត្រជាន់ខ្ពស់ /បរិញ្ញាបត្ររងបច្ចេកទេស /ឯកទេស ការលើកកម្ពស់ការបណ្តុះបណ្តាលនៅកន្លែងការងារតាមរយៈការចាប់ដៃគូជាមួយឧស្សាហកម្ម ព្រមទាំងការពង្រីកយន្តការហិរញ្ញវត្ថុសម្រាប់អ.ប.វ និងនវានុវត្តន៍។

ពាក្យ TVET គឺមានពាក្យពេញថា Technical and Vocational Education and Training វាមានន័យសំដៅដល់ការរៀន និងទទួលយកនូវជំនាញអនុវត្តន៍ ឥរិយាបទ និងចំណេះដឹងដែលត្រូវបានផ្តល់អោយនៅក្នុងបរិយាកាសដែលសង្កត់ធ្ងន់ទៅលើការអនុវត្តន៍ ដែលជួយអោយសិស្សសម្របខ្លួនបានលឿនចូលទៅក្នុងសង្គមការងារជាមួយប្រាក់បៀរវត្សរ៍ល្អប្រសើរជាងមុន និងជាមួយជំនាញដែលនិយោជកត្រូវការក្នុងសតវត្សទី២១នេះ។

លោករដ្ឋមន្ត្រី បានសំណូមពរដល់ World Bank ជួយគាំទ្រទៅលើសកម្មភាពនៃការពង្រឹងគុណភាព TVET ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ពង្រីកដល់ការចុះឈ្មោះចូលរៀនក្នុងប្រព័ន្ធ TVET លើកកម្ពស់ការចូលរួមពីវិស័យឯកជនក្នុងប្រព័ន្ធ TVET ធ្វើឱ្យប្រសើរឡើងអភិបាលកិច្ច និងប្រព័ន្ធ TVET និងបានស្នើសុំបន្ថែមវិស័យសំខាន់ៗមួយចំនួនដែលគាំទ្រដល់ការអនុវត្តគោលនយោបាយ TVET policy និងផែនការមេសម្រាប់អភិវឌ្ឍគ្រឹះស្ថាន TVET និងការគាំទ្រលើភាសាបរទេស ជំនាញឌីជីថល/ព័ត៌មានវិទ្យា និងជំនាញទន់ ដែលជំនាញទាំងនេះគឺជាជំនាញដ៏សំខាន់ដែលត្រូវដាក់បញ្ចូលក្នុងកម្មវិធីសិក្សានិងគ្រប់កម្រិតនៃវគ្គបណ្តុះបណា្តល។

លោកនាយកគ្រប់គ្រងផ្នែកគាំពារសង្គម និងការអនុវត្តការងារជាសកលប្រចំាតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានទទួលយកសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារ ហើយលោកបានបញ្ជាក់បន្ថែមថា ធនាគារពិភពលោក នឹងធ្វើការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំគម្រោងនេះឲ្យបាននៅចុងឆ្នាំ២០២២ ខាងមុខនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក