ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: សម្ដេចតេជោ បានមកដល់កម្ពុជាវិញបន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលសន្ដិភាពពិភពលោកឆ្នាំ២០២២នៅប្រទេសកូរ៉េ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរមកដល់រាជធានីភ្នំពេញវិញហើយនៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីចូលរួមកិច្ចធ្វើជាសហប្រធាននៃប្រជុំកំពូលសន្ដិភាពពិភពលោក និងទទួលមេដាយសន្ដិភាពស៊ុនហាក់ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

យន្តហោះដឹកសម្ដេចតេជោ ហ៊ុន សែន បានចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅវេលាម៉ោងប្រមាណ៨ និង១៥នាទីល្ងាចនេះ។

សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាទៅចូលរូមកិច្ចប្រជុំកំពូលសន្ដិភាពពិភពលោកនៅថ្ងៃទី១០ ខែកុម្ភៈ កន្លងទៅនៅ ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដែលក្រៅពីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្ដិភាពពិភពលោក និងទទួលមេដាយសន្ដិភាពស៊ុនហាក់ហើយ សម្ដេចតេជោក៏បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីកូរ៉េលោក ម៉ូន ចេអ៊ិន និងប្រធានសភានៃសាធារណរដ្ឋកូរ៉េលោក Park Byeong-Seung និងមេដឹកនាំ អតីតមេដឹកនេះកំពូលៗមួយចំនួនទៀតផងដែរ។

ដំណើរទស្សនកិច្ចនេះត្រូវបានក្រសួងការបរទេសកម្ពុជាចាត់ទុកថាជាជោគជ័យសម្រាប់ជាតិមួយដោយថាមិនត្រឹមតែបានជួយលើកតម្អើងមុខមាត់ជាតិប៉ុណ្ណោះទេ តែថែមទាំងបង្កើនចំណងទំនាក់ទំនងកម្ពុជា-កូរ៉េឱ្យកាន់តែមាំទាំថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក