ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលរាជធានីភ្នំពេញផ្ដល់ភារកិច្ចដល់ខណ្ឌទាំង១៤ចាត់ការលើភាពមិនប្រក្រតីនៅថ្ងៃទី១៤ កុម្ភៈ

ភ្នំពេញ៖ រដ្ឋបាលរាជាធានីភ្នំពេញ បានសម្រេចផ្ដល់ភារកិច្ចដល់ខណ្ឌទាំង១៤ សហការជាមួយមន្ទីរអប់រំ មន្ទីរវប្បធម៌ មន្ទីរកិច្ចការនារី និងមន្ទីរសុខាភិបាល ចុះចាត់វិធានការត្រួតពិនិត្យ តាមដាន ឃ្លាំងមើល និងចាត់វិធានការ ចំពោះសកម្មភាពមិនប្រក្រតីទាំងឡាយញណា ដែលអាចកើតមានក្នុងឱកាសទិវានៃក្ដីស្រលាញ់។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានហាមឃាត់ការធ្វើសកម្មភាពជួបជុំប្រមូលផ្ដុំក្នុងចំណោមសិស្ស-និស្សិត និងយុវជន-យុវនារី តាមគ្រប់រូបភាពនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន ព្រមទាំងទីតាំងសាធារណនានា ក្នុងភូមិសាស្ត្រារាជធានីភ្នំពេញ ដោយបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អូមីក្រុងចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ។

រដ្ឋបាលរាជធានីភ្នំពេញក៏ជំរុញដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាលទាំងអស់ ត្រូវខិតខំធ្វើការអប់រំ ណែនាំដល់សិស្ស-និស្សិត និងបុត្រធីតាគ្រប់រូបឱ្យគោរពនូវទំនៀមទម្លាប់ វប្បធម៌ និងប្រពៃណីរបស់ជាតិខ្មែរកុំឱ្យពួកគេយល់ច្រលំ ទិវានៃក្ដីស្រលាញ់ថ្ងៃទី១៤ ខែកុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបរវាងគូសង្សារ និងដើម្បីជៀសវាងការប្រព្រឹត្តិខុសសីលធម៌ផ្សេងៗ។

រដ្ឋបាលរាជធានីភ្នំពេញដល់រដ្ឋបាលខណ្ឌទាំង១៤ ឱ្យសហការគ្នាជាមួយមន្ទីរពាក់ព័ន្ធអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ឱ្យមានប្រសិទ្ធភាពនិងទទួលខុសត្រូវ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក