ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីការបរទេសសឹង្ហបុរីនឹងចាប់ផ្ដើមទស្សនកិច្ចផ្លូវការក្នុងសប្ដាហ៍ក្រោយ

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសឹង្ហបុរីលោក វីវៀន បាឡាគ្រីស្ហ្សណាន់ នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងការបរទេសកម្ពុជាឱ្យដឹងថា លោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងមានជំនួបពិភាក្សាផ្លូវការជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីកិច្ចសហ-ប្រតិបត្តិការទ្វេភាគី រួមមានវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងសុខាភិបាល ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម។ លោកក៏នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ និងប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាកម្ពុជាលោក ហ៊ុន ម៉ានី ផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ មកកាន់កម្ពុជានឹងពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងសិង្ហបុរី ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក