ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី ឱ វណ្ណឌីន ក្រើនរំលឹកកុំឱ្យថ្ងៃ ១៤ កុម្ភៈ ចែករំលែកកូវីដ-១៩ ទៅកាន់មនុស្សជាទីស្រលាញ់របស់ខ្លួន

ភ្នំពេញ៖ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋការពារខ្លួនស្របពេលដែលមេរោគបំលែងថ្មី អូមីក្រុងកំពុងរាតត្បាត កុំឱ្យភ្លេចខ្លួនជួបជុំគ្នាក្នងថ្ងៃនៃក្តីស្រឡាញ់ ១៤ កុម្ភៈ ហើយចម្លងទៅក្រុមគ្រួសារនិងអ្នកជុំវិញខ្លួន។

នៅក្នុងលិខិតមួយចេញនៅថ្ងៃអាទិត្យនេះ លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា ថ្ងៃនៃក្តីស្រឡាញ់ ១៤ កុម្ភៈ មិនមែនជាទំនៀមទម្លាប់ប្រពៃណីយជាតិខ្មែរយើងនោះទេ តែបងប្អូនប្រជាពលរដ្ឋជាពិសេសយុវវ័យរបស់ យើងមួយចំនួនបានប្រើប្រាស់ថ្ងៃនេះ ធ្វើការជួបជុំគ្នាពិសារអាហារជាមួយគ្នា តែសូមបងប្អូនកុំភ្លេចខ្លួនឱ្យសោះថា អូមីក្រុង កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងសហគមន៍យើងហើយៗ។

លោកស្រីបានបន្តថា ក្នុងបរិបទនេះដើម្បីចែករំលែកក្តីស្រលាញ់ទៅមនុស្សជុំវិញខ្លួន យើងគួរយើងត្រូវបង្កើននូវសកម្មភាពចូលរួមអនុវត្តន៍វិធានការ ៣ការពារ ៣កុំ និងនាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូរីដ-១៩ ជាពិសេសដូសទី៣ ឫដូសជំរុញ ឱ្យបានគ្រប់ៗគ្នាជាចាំបាច់ ដើម្បីផ្តល់នូវក្តីស្រឡាញ់ពិតៗ ជូនដល់ពួកគាត់។

លោកស្រីបានបញ្ជាក់ថា សូមនាំគ្នាប្រើប្រាស់ថ្ងៃដ៏សំខាន់របស់លោកអ្នក ជួយដល់អ្នកជាទីស្រឡាញ់ទាំងឡាយទាំងក្តីស្រឡាញ់ ផ្ទាល់ខ្លួន ក្តីស្រឡាញ់ក្រុមគ្រួសារខ្លួន និងផ្តល់នូវការការពារសុខភាពពីជំងឺកូវីដ-១៩ នៅក្នុងសហគមន៍យើងឱ្យគ្រប់ៗគ្នា សំដៅកាត់បន្ថយការ ឆ្លងរាលដាលជំងឺកូវីដ-១៩ និងបន្តការរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មីរបស់យើងបានយូរអង្វែងនិរន្តន៍តទៅ។ សូមកុំឱ្យមានការស្តាយក្រោយ ដោយសារការធ្វេសប្រហែសរបស់យើង ចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ទាំងអស់គ្នាពីពេលឥឡូវនេះតទៅ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ មានមនុស្សជិត ៤រយលាននាក់ ដែលបានឆ្លងវីរុសកូវីដ-១៩ និងមនុស្សជាង ៥លាន នាក់ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ហើយកម្ពុជា ក៏មានអ្នកឆ្លងសរុបចំនួន ១២៣,០៤២ នាក់ និងស្លាប់ចំនួន ៣,០១៥ នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក