ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: សម្ដេចតេជោ៖ ជំនឿទុកចិត្តអាចកសាងបានដោយផ្អែកលើសកម្មភាពមិនមែនការសន្យាខ្យល់នោះទេ

សេអ៊ូល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញទៅដល់ថ្នាក់ដឹកនាំមកពីប្រទេស និងវិស័យនានា ចូលរួមធាតុផ្សំក្នុងគំនិតផ្ដួចផ្ដើមស្វែងរកការរួបរួមដល់ឧបទ្វីបកូរ៉េ ក្នុងសកម្មភាពជាក់ស្ដែងដែលអាចសម្រេចបាននិងជាក់លាក់។ សម្ដេចបានប្រកាសថា «ជំនឿទុកចិត្តអាចកសាងបានដោយផ្អែកលើសកម្មភាព មិនមែនការសន្យាខ្យល់នោះទេ»។

ថ្លែងក្នុងមហាសន្និបាតនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្ដិភាពនៃសម័យប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ស្ដីពីឧបទ្វីបកូរ៉េ កាលពីព្រឹកមិញនៅសាធារណរដ្ឋកូរ៉េ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពី គំនិតផ្ដួចផ្ដើមមួយរបស់សម្ដេចក្នុងការស្វែងរកសន្ដិភាពនិងការរួបរួមនៅឧបទ្វីបកូរ៉េដែលមានឈ្មោះថា «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ ឧបទ្វីបតែមួយ ប្រជាជនតែមួយ វប្បធម៌តែមួយ»។

សម្ដេចតេជោ បានបញ្ជាក់ពីគំនិតផ្ដួចផ្ដើមនេះដោយទាញទៅលើចំនុចរួមគ្នានៃប្រទេសកូរ៉េខាងជើង និងខាងត្បូង ដែលថាមានវប្បធម៌រួមគ្នា មានប្រវត្តិសាស្ត្រនៃការឯកភាពដ៏យូរលង់ និងប្រកបដោយមោទនៈ។

សម្ដេចក៏ស្នើនូវជំហានជាក់ស្ដែងមួយចំនួនទៀតដើម្បីគាំទ្រដល់ឈានទៅរួបរួមប្រទេសទាំងពីរដោយ ជំរុញឱ្យប្រែក្លាយតំបន់គ្មានយោធា(DMZ ព្រំដែនប្រទេសកូរ៉េទាំងពីរ) ទៅជាច្រករបៀងវប្បធម៌ សុវត្ថិភាព និងបើកចំហ ដែលតភ្ជាប់ប្រជាជនទាំងពីរ ហើយប្រទេសកូរ៉េទាំងពីរគួរតែសហការបន្ថែមទៀតក្នុងក្របខណ្ឌអង្គការយូណេស្គូដើម្បីបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់កិច្ចសន្ទនាដោយផ្អែកលើការគោរពតម្លៃរួម និងគួរតែធ្វើការរួមគ្នាដើម្បីលើកកម្ពស់វប្បធម៌ប្រទេសកូរ៉េទាំងពីររួមគ្នា។

សម្ដេចតេជោ ជឿជាក់ថាគំនិតផ្ដួចផ្ដើមនេះគឺជាក់ស្ដែង និងអាចសម្រេចបានព្រោះជាគំនិតផ្ដួចផ្ដើមមានគោលបំណងលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងកូរ៉េទាំងពីរ។

ទោះជាយ៉ាងណាសម្ដេចតេជោ ក៏ស្នើដល់ថ្នាក់ដឹកនាំមកពីវិស័យផ្សេងៗឱ្យផ្ដល់នូវធាតុផ្សំក្នុងគំនិតផ្ដួចផ្ដើមនេះ និងចូលរួមអនុវត្តន៍សកម្មភាពដើម្បីកសាងនូវទំនុកចិត្ត ជាជាងកាសន្យាខ្យល់។

មហាសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព (ISCP) និងមហាសន្និបាតនៃក្តីសង្ឃឹម១លាននាក់នៃសន្តិភាពនៅឧបទ្វីបកូរ៉េកាលពីព្រឹកមិញ បានសម្រេចនូវសេចក្ដីប្រកាសចំនួន ១១ចំណុច ដែលបានប្រកាសធ្វើការរួមគ្នាដើម្បីជំរុញឱ្យមានសន្ដិភាពនៅប្រទេសកូរ៉េទាំងពីរតាមយន្តការនានាដែលមាន អំពាវនាវដល់ឱ្យមានការពិភាក្សាក្នុងន័យស្ថាបនានៃប្រទេសទាំងពីរដោយផ្អែកលើបេតិកភណ្ឌវប្បធម៌រួម លើកកម្ពស់ការកសាងទំនុកចិត្ត បញ្ឈប់នូវផ្ដត់គំនិតសង្គ្រាម រឹះរកមធ្យោបាយប្រែក្លាយតំបន់ព្រំដែនកូរ៉េទាំងពីរទៅជាឧទ្យានសន្ដិភាព លើកទឹកចិត្តភាគីពាក់ព័ន្ធបង្កើតគម្រោងទេសចរណ៍ កីឡា វប្បធម៌ និងការអប់រំ បង្កើតកិច្ចសហប្រតិបត្តិការពហុវិស័យដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្ដិសុខស្បៀង និងសុខភាពសាធារណៈ ឆ្ពោះទៅរកភាពប្រក្រតីនៃទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរ និងមិនអត់ឱនជាដាច់ខាតចំពោះសង្គ្រាម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក