វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ជនល្មើសបាញ់ស្រោច០៥គ្រាប់បណ្ដាលឱ្យជនជាតិចិនម្នាក់ស្លាប់ក្នុងឡាន

ព្រះសីហនុ៖ មានសេចក្តីរាយការណ៍មកថា មានករណីផ្ទះអាវុធចំនួន៥គ្រាប់ដោយទំនងជាផ្តើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ ហើយភាគីម្ខាងទៀតដកកាំភ្លើងខ្លីបាញ់ស្រោចទៅលើរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យបុរសជនជាតិចិនម្នាក់ស្លាប់ក្នុងរថយន្ត។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៩យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវទំនប់ទឹក ខាងក្រោយការស៊ីណូខ្សាច់សរ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

យោងតាមការសន្និដ្ឋាន របស់សមត្ថកិច្ចនៅកន្លែងកើតហេតុ ករណីនេះអាចផ្តើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តពីរគ្រឿងបុកគ្នា រវាងរថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-5992 បុកប៉ះគ្នានិងរថយន្តមួយគ្រឿងទៀតចំ ចំហៀងខាងមុខ ម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-1232 បណ្ណាលឱ្យរងការខូចខាតយ៉ាងតំណំ។ ក្រោយពេលកើតហេតុភាគីខាងរថយន្តគ្រួសក៏ដកអាវុធខ្លីពីខ្លួន១ដើម បាញ់ស្រោចចំនួន០៥គ្រាប់មកលើ រថយន្តអូឌីបណ្ណាលបុរសជនជាតិចិនដែលជាអ្នកបើកបររថយន្តអូឌីនោះស្លាប់ភ្លាម។ បន្ទាប់ពីបាញ់រួចជនសង្ស័យបានរត់គេចខ្លួនបាត់។

មកទល់នឹងពេលនេះសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ទទួលបានតម្រុយខ្លះហើយពីជនសង្ស័យដែលជាអ្នកបាញ់សម្លាប់ជនជាតិចិនក្នុងរថយន្ត និងកំពុងបន្តស្រាវជ្រាវស្វែងរកតាមនិតិវិធីជំនាញ ។ ហើយចំពោះសាកសពជនរងគ្រោះ កំពុងរក្សាទុកនៅមន្ទីពេទ្យបង្អែកខេត្តរងចាំសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យនៅពេលក្រោយ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក