BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤០១ករណីថ្មី (ឆ្លងថ្មីសហគមន៍៣៩៧នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៤ករណី ខណៈអ្នកជំងឺ ១៤៤នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២៣,៤៤៣នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០១៥នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៨,៨០៤នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២០,៤៧៩ករណី និងឆ្លងសរុបក្នុងសហគមន៍ ២,៣៨០ករណី(ជាប្រភេទអូមីក្រុង) ៕