ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

BREAKING NEWS: សម្ដេចតេជោ៖ ការផ្សះផ្សាជាតិត្រូវតែកើតចេញពីខាងក្នុងជាមួយភាពជាម្ចាស់

សេអ៊ូល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសមហាអំណាចគិតតែប្រយោជន៍ផ្ទាល់ខ្លួន និងប្រើប្រាស់ឧបទ្វីបកូរ៉េ ជាតំបន់ទ្រនាប់ក្នុងការប្រកួតប្រជែង និងការព្យាករអំណាងរបស់ពួកគេ។ សម្ដេចបានឱ្យជាគំនិតថាដើម្បីឱ្យរដ្ឋអាចផ្សះផ្សាជាតិបានត្រូវតែកើតចេញពីខាងក្នុង ជាមួយភាពជាម្ចាស់លើប្រទេសជាតិ។

ថ្លែងក្នុងមហាសន្និបាតនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្ដិភាពនៃសម័យប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ស្ដីពីឧបទ្វីបកូរ៉េ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សន្ដិភាពតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូលមិនអាចកាត់ផ្ដាច់ចេញពីសន្ដិភាព និងសន្ដិសុខនៅឧបទ្វីបកូរ៉េ ដោយសារពិភពលោកមានទំនាក់ទំនង និងប្រទាក់ក្រឡាគ្នា។ សម្ដេចបានចាត់ទុកឧបទ្វីបកូរ៉េ គឺច្រកទ្វារដ៏សំខាន់មួយទៅកាន់អាស៊ីមិនត្រឹមតែទាក់ទងនឹងអរិយធម៏ប៉ុណ្ណោះទេ ថែមទាំងឱកាសសេដ្ឋកិច្ចផងដែរ ទោះជាយ៉ាងណាលទ្ធផលនៃសង្គ្រាមត្រជាក់បានធ្វើឱ្យឧបទ្វីបកូរ៉េបែកបាក់គ្នា ហើយប្រជាជនកូរ៉េ គឺជាជនរងគ្រោះនៃនយោបាយមហាអំណាច។

សម្ដេចថា៖ «មហាអំណាច គិតតែប្រយោជន៍ផ្ទាល់ខ្លួន និងប្រើប្រាស់ឧបទ្វីបកូរ៉េ ជាតំបន់ទ្រនាប់ ក្នុងការប្រកួតប្រជែង និងការព្យាករអំណាងរបស់ពួកគេ»។

សម្ដេចតេជោបានឱ្យជាយោបល់ថា ដើម្បីស្វែងរកសន្ដិភាពនៅឧបទ្វីបកូរ៉េគឺត្រូវគិតពី ការយកឈ្នះលើភាពច្របូកច្របល់ ការមិនទុកចិត្តគ្នា បង្កើតការចរចារនយោបាយការទូត និងគួរតែធ្វើជាប្រចាំ។ សម្ដេចថា សម្ពាធតែម្យ៉ាង មិនអាចដោះស្រាយជម្លោះឱ្យមានប្រសិទ្ធភាពនោះទេ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើនូវគំនិតផ្ដួចផ្ដើម «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ ឧបទ្វីបតែមួយ ប្រជាជនតែមួយ វប្បធម៌តែមួយ» សម្រាប់ការពិចារណាក្នុងការកសាងនូវសន្ដិភាព និងការបង្រួបបង្រួមជាតិកូរ៉េឡើងវិញ។

សម្ដេចតេជោ បានបញ្ជាក់ពីគំនិតផ្ដួចផ្ដើមនេះដោយទាញទៅលើចំនុចរួមគ្នានៃប្រទេសកូរ៉េខាងជើង និងខាងត្បូង ដែលថាមានវប្បធម៌រួមគ្នា មានប្រវត្តិសាស្ត្រនៃការឯកភាពដ៏យូរលង់ និងប្រកបដោយមោទនៈ។ សម្ដេចក៏ស្នើនូវជំហានជាក់ស្ដែងមួយចំនួនទៀតដើម្បីគាំទ្រដល់ឈានទៅរួបរួមប្រទេសទាំងពីរដោយ ជំរុញឱ្យប្រែក្លាយតំបន់គ្មានយោធា (DMZ ព្រំដែនប្រទេសកូរ៉េទាំងពីរ) ទៅជាច្រករបៀងវប្បធម៌ សុវត្ថិភាព និងបើកចំហ ដែលតភ្ជាប់ប្រជាជនទាំងពីរ ហើយប្រទេសកូរ៉េទាំងពីរគួរតែសហការបន្ថែមទៀតក្នុងក្របខណ្ឌអង្គការយូណេស្គូដើម្បីបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់កិច្ចសន្ទនាដោយផ្អែកលើការគោរពតម្លៃរួម និងគួរតែធ្វើការរួមគ្នាដើម្បីលើកកម្ពស់វប្បធម៌ប្រទេសកូរ៉េទាំងពីររួមគ្នា។

សម្ដចតេជោបានកត់សម្គាល់ថា៖ «ដោយសារសង្គ្រាមផ្ដើមចេញនៅក្នុងផ្នត់គំនិតរបស់មនុស្ស គឺក្នុងផ្នត់គំនិតរបស់មនុស្សនេះឯង ដែលត្រូវកសាងនូវស្មារតី ការពារសន្ដិភាព» ។

សម្ដេចតេជោ ជឿជាក់ថាគំនិតផ្ដួចផ្ដើមនេះគឺជាក់ស្ដែង និងអាចសម្រេចបានព្រោះជាគំនិតផ្ដួចផ្ដើមមានគោលបំណងលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងកូរ៉េទាំងពីរ។

សម្ដេចតេជោលើកឡើងបន្ថែមថា៖ «គំនិតផ្ដួចផ្ដើមនេះជាផ្លែផ្កាដែលនៅទាប ដែលយើងអាចឈោងបេះបានយ៉ាងងាយ។ គំនិតផ្ដួចផ្ដើមនេះត្រូវបានបំផុសគំនិតដោយបេសកម្មរបស់សហព័ន្ធសន្ដិភាពសកល ក្នុងការលើកកម្ពស់គុណតម្លៃរួម វិបុលភាពទៅវិញទៅមក និងការពឹងពាក់គ្នាទៅវិញទៅមក ព្រមទាំងគោលការណ៍រួមនៃការជំរុញការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាទៅវិញទៅមក និងការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់សន្ដិភាព និងវិបុលភាព» ។

ប្រទេសកូរ៉េបានបែកបាក់ជាពីរក្នុងសង្គ្រាមកូរ៉េពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ដែលបានធ្វើឱ្យបែងចែកចេញជាកូរ៉េខាងត្បូង និងខាងជើងរហូតមកដល់បច្ចុប្បន្ន។ បច្ចុប្បន្ននេះបើទោះបីប្រទេសទាំងពីរបានចុះហត្ថលេខាលើបទឈប់បាញ់ដែលមានអាយុការលជាង៦៩ឆ្នាំហើយក្ដី តែសន្ដិភាពនៃឧបទ្វីបនេះនៅតែមានភាពស្រពិចស្រពិលនៅឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក