ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក សួស យ៉ារ៉ា ថាសុន្ទរកថារបស់សម្ដេចតេជោផ្តល់នូវការរំជួយចិត្តដល់ពិភពលោក

ភ្នំពេញ៖​ ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភា លោក សួស យ៉ារ៉ា បានលើកឡើងថា សុន្ទរកថារបស់សម្តេចតេជោ ដែលបានថ្លែងក្នុងពិធីទទួលពានរង្វាន់ស៊ុនហាក់ឆ្នាំ២០២២ ដែលបានថ្លែងកាលពីថ្ងៃទី១២កុម្ភៈ ផ្តល់នូវការរំជួយចិត្តដល់ពិភពលោកទាំងមូល។

នៅព្រឹកថ្ងៃទី១៣ កុម្ភៈ មុនពេលនៃការអញ្ជើញចូលរួមសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់។ គណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក សួស យ៉ារ៉ា សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា តំណាងឲ្យគណៈប្រតិភូអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពសកលឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ អញ្ជើញជូនពរ និងចំរៀងជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងឱកាសទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។

លោក សួស យ៉ារ៉ា មានប្រសាសន៍ថា សុន្ទរកថារបស់សម្តេច ថ្លែងក្នុងពិធីទទួលពានរង្វាន់ស៊ុនហាក់ឆ្នាំ២០២២ ដែលបានថ្លែងកាលពីថ្ងៃទី១២កុម្ភៈ ផ្តល់នូវការរំជួយចិត្តមិនត្រឹមតែប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែបានផ្តល់នូវភាព រំជួយចិត្តដល់ពិភពលោកទាំងមូល តាមរយៈការផ្សាយបន្តផ្ទាល់ចេញពីសាធារណរដ្ឋកូរ៉េ។

ក្នុងនាមគណៈប្រតិភូទាំងអស់ លោកសូមប្រសិទ្ធពរ សម្តេចតេជោនាយករដ្ឋមន្រ្តី សូមមានសុខភាពល្អបរិបូរណ៍ ពលានុ ភាពមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយ៉ឺនយូរ ដើម្បីបន្តស្ថិតនៅក្នុងបេសកកម្ម ដឹកនាំព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំបំផុតរបស់សម្តេចឲ្យកាន់តែរឹងមាំរីកចំរើនសម្រាប់មនុស្សជាតិជំនាន់ក្រោយរស់នៅប្រកបដោយភាពថ្លៃថ្នូររឹងមាំជាយូរអង្វែងតរៀងទៅ។

នៅកម្មវិធីដ៏កម្រនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យគណៈប្រតិភូ និងក្រុមការងារទាំងអស់ បានថតរូបអនុស្សាវរីយ៍ជាមួយសម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងទិដ្ឋភាពស្និទ្ធស្នាក់រ៉ាក់ទាក់ និងការគោរពស្រឡាញ់បំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដូចជាឪពុកប្រកបដោយព្រហម្មវិហាធម៌ ជាមួយកូនចៅរួមការងារទាំងអស់។

ថ្លែងក្នុងពេលទទួលមេដាយសន្ដិភាពស៊ុនហាក់ពីលោកស្រី ហាក់ ចាហាន់មូន នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះសម្ដេចតេជោ បានលើកឡើងថា សន្ដិភាពគឺជាការចាប់ផ្ដើមនូវអ្វីៗទាំងអស់ ដោយថាបើគ្មានសន្ដិភាពទេកុំនិយាយពីក្ដីសង្ឃឹម កុំនិយាយពីការអភិវឌ្ឍន៍ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ សម្រាប់សម្ដេចសន្ដិភាពគឺមានតម្លៃជាងអ្វីទាំងអស់។

សម្ដេចថា អ្នកដែលកំពុងរស់នៅក្នុងសន្ដិភាពប្រហែលជាគេមួយចំនួនគិតថាសន្ដិភាពគឺជារឿងធម្មតា ដែលខុសពីអ្នកដែលកំពុងរស់នៅក្នុងសង្គ្រាមដែលពួកគេដឹងថា សន្ដិភាពមានតម្លៃយ៉ាងណា។

សម្ដេចតេជោ បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់សម្ដេចក្នុងការរស់នៅក្នុងសង្គ្រាមស៊ីវិលនៅកម្ពុជា សម្ដេចថាពេលចាប់ផ្ដើមមានសង្គ្រាមនៅកម្ពុជាសម្ដេចត្រូវបង្ខំចិត្តឈប់សិក្សា និងត្រូវប្រឈមនឹងភាពរងទុក្ខជាបន្តបន្ទាប់ ហើយសម្ដេចបានដាក់គោលដៅក្នុងការស្វែងរកសន្ដិភាពនៅកម្ពុជាដែលត្រូវចំណាយពេលជិត៣០ឆ្នាំទើបអាចរកឃើញ។

សម្ដេចតេជោថា សម្ដេចបានលះបង់ជាច្រើនដើម្បីសម្រេចនូវសុបិន្តនេះ។ សម្ដេចតេជោបានបាត់បង់នូវភ្នែកម្ខាង ត្រូវគេចទៅវៀតណាមតាមចម្ការមីននៅពេលយប់ ដោយទុកភរិយាដែលកំពុងមានផ្ទៃពោះនៅប្រទេសកម្ពុជា។ សម្ដេចក៏បានរំឮកពីការប្រថុយជីវិតរបស់សម្ដេចម្ដងទៀតតាមរយៈការចរចារជាមួយខ្មែរក្រហមដើម្បីបញ្ចុះបញ្ជូលពួកគេបោះបង់នូវអាវុធចុះចូលជាមួយរាជរដ្ឋាភិបាលតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្គ្រាមទាំងស្រុង និងនាំមកនូវសន្ដិភាពពេញលេញក្នុងឆ្នាំ១៩៩៨៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក