ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចិននិងកម្ពុជាបានរៀបចំកិច្ចពិភាក្សារវាងគណៈប្រតិភូយុវជននៃស្ថាប័ននីតិបញ្ញត្តិទាំងពីរប្រទេសតាមVideo Conference

ភ្នំពេញ៖ នាថ្ងៃទី២៤ ខែឧសភា កិច្ចប្រជុំរវាងគណៈប្រតិភូយុវជននៃស្ថាប័ននីតិបញ្ញត្តិចិននិងកម្ពុជា ត្រូវបានរៀបចំយ៉ាងជោគជ័យដោយសភាប្រជាជនទូទាំងប្រទេសចិននិងរដ្ឋសភាកម្ពុជាដោយតាមរយៈប្រព័ន្ធ Video Conference និងព្រមទាំងក្រោមអធិបតីភាពលោកស្រី Wang Hongyan សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនទូទាំងប្រទេសចិននិងជាប្រធានសហព័ន្ធយុវជនទូទាំងប្រទេសចិន និងលោក ហ៊ុន ម៉ានី សមាជិករដ្ឋសភាកម្ពុជានិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ 

ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅក្រោមប្រធានបទដូចជា បន្តរក្សាចំណងមិត្តភាពជាប្រពៃណី ពង្រឹងទំនាក់ទំនងយុវជន កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាលើការទប់ស្កាត់ជំងឺវីរុសកូវីដ-១៩ និងការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងស្ថាប័ននីតិបញ្ញត្តិទាំងពីរ ហើយក៏សម្រេចបាននូវកុងសុងស៊ីសយ៉ាងទូលំទូលាយក្នុងការជំរុញកិច្ចកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជា។

កិច្ចប្រជុំខាងលើនេះ គឺជាការចូលរួមនិងជំរុញទៅវិញទៅមកដ៏សំខាន់មួយរវាងសភាទាំងពីរក្រោយពីបានបញ្ចប់ជំនួបតាមរយៈ Video Conference រវាងលោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ដ្រៃយ៍នៃសភាប្រជាជនទូទាំងប្រទេសចិន និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាកាលពីខែមករា ឆ្នាំ២០២១កន្លងមកនេះ។ នេះបានជួយបញ្ចូលនូវកម្លាំងជំរុញថ្មីមួយទៀតសម្រាប់កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងយុជនប្រទេសទាំងពីរ៕

ប្រភព: ស្ថានទូតចិនប្រចាំនៅកម្ពុជា





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក