អតីតប្រធានសភាសហរដ្ឋអាមេរិកចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាអ្នកស្នេហាជាតិដែលបាននាំប្រទេសរួចផុតពីសង្គ្រាមស៊ីវិលដ៏អាក្រក់
ភ្នំពេញ៖ ប្រធានសភាតំណាងរាស្ត្រទី៥០ របស់សហរដ្ឋអាមេរិកពីឆ្នាំ១៩៩៥ ដល់១៩៩៩ លោក Newton Leroy Gingrich បានថ្លែងក្នុងឱកាសពិធីប្រគល់ពានរង្វាន់សន្តិភាពស៊ុនហាក់លើកទី៥ កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ថានាយករដ្ឋមន្ត្រីម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានប្តូរផ្តាច់ជាមួយកិច្ចសន្ទនា ហើយជាអ្នកដែលបាននាំប្រទេសគាត់រួចផុតពីសង្គ្រាមស៊ីវិលដ៏អាក្រក់។
ក្នុងការថ្លែងសុន្ទរកថារបស់លោកក៏បានកត់សម្គាល់ពីពេលវេលាដែលមនុស្សកំពុងស្ថិតនៅ គឺមានការប្រឈមគួរឱ្យកត់សម្គាល់។ លោកបន្ថែមថា កិច្ចខិតខំប្រឹងប្រែងទាំងស្រុងស្តីពីការចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក បានកាត់បន្ថយអត្រាស្លាប់របស់ក្មេងយ៉ាងច្រើន ហើយមនុស្សមានទេពកោសល្យជាច្រើនបានចេញធ្លោឡើងដើម្បីឆ្លើយតបនឹងវិបត្តិកូវីដ-១៩ ដោយថាសម្ព័ន្ធមិត្តវ៉ាក់សាំងគឺអស្ចារ្យ វាអស្ចារ្យដោយសារវានាំឱ្យអ្នកដែលមានធនធាន ជួយអ្នកដែលគ្មាន។
លោកក៏បានកត់សម្គាល់លើសម្ដេចតេជោលើករណីនេះផងដែរ ដែលថាសម្ដេចជាអ្នកស្នេហាជាតិមួយរូប ដែលបានប្តូរផ្តាច់ជាមួយកិច្ចសន្ទនា ហើយជាអ្នកដែលបាននាំប្រទេសគាត់ពីសង្គ្រាមស៊ីវិលដ៏អាក្រក់។
លោក Newton Leroy Gingrich បានលើកឡើងថា៖ «ប្រសិនបើអ្នកមើលបទបង្ហាញ និងសន្ទរកថានៅថ្ងៃនេះ យើងទាំងអស់គ្នាអាចរៀនមេរៀន ដើម្បីបង្កើតអនាគតមួយកាន់តែប្រសើរ ដើម្បីទទួលស្គាល់ថា យើងគឺជាគ្រួសារមនុស្សតែមួយនៅក្រោមព្រះ។ សន្តិភាព វិបុលភាព សុវត្ថិភាព និងសេរីភាពគឺអាចទៅរួច ហើយខ្ញុំចង់និយាយថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរឱ្យមានមោទនភាពណាស់ ពីព្រោះខ្ញុំដឹងពីអ្វីដែលគាត់ត្រូវឆ្លងកាត់ជាបុរសវ័យក្មេង និងរបៀបដែលគាត់បន្តព្យាយាមសូម្បីនៅពេលគាត់ហាក់ដូចជាអស់សង្ឃឹម»។
ក្នុងនោះលោកក៏បានលើកទឹកចិត្តឱ្យយកចិត្តទុកដាក់ដល់មនុស្សវ័យក្មេងផងដែឬ ដែលថាពួកគេជាវ័យដែលមានការច្នៃប្រឌិតជាអនាគតនៃពិភពលោក មិនថាអ្វីក៏ដោយ គឺថាពួកគេគួរតែស្វែងរកជីវិតដែលផ្តល់នូវក្តីរីករាយ ប្រណាំងប្រជែងពួកគេ និងផ្តល់ឱ្យពួកគេនូវអនាគតកាន់តែប្រសើរ។
ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាគ្រឹះនៃអនាគតនៃសន្តិភាព វិបុលភាព សុវត្ថិភាព និងសេរីភាពនោះ។ ខ្ញុំសូមបញ្ចប់ដោយរំលឹកអ្នកទាំងអស់គ្នាអំពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត ៣៦៥ថ្ងៃ ក្នុងមួយឆ្នាំ របស់បណ្ឌិត Hak Ja Han Moon ដែលជំរុញឱ្យយើងដើរទៅមុខ និងបង្កើតឱកាសដើម្បីនាំជាតិសាសន៍មនុស្សមករួមគ្នា៕