កងទ័ពភៀសខ្លួនមីយ៉ាន់ម៉ាម្នាក់ ប្រាប់ពីការខាតបង់យ៉ាងធ្ងន់ធ្ងររបស់យោធាដែលបង្កដោយក្រុមពួកឧទ្ទាម Chin
អន្តរជាតិ៖ មន្ត្រីយោធាមីយ៉ាន់ម៉ាម្នាក់ដែលបានភៀសខ្លួនចេញពីប្រទេសនោះ បាននិយាយលម្អិតអំពីការខាតបង់នៅសមរភូមិចំពោះពួកឧទ្ទាមនៅភាគខាងត្បូងនៃរដ្ឋ Chin ដោយយ៉ាងហោចណាស់ ៥០នាក់ត្រូវបានសម្លាប់ និង ២០០នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងឆ្នាំ២០២១។
លោក Kaung Thu Win ជាទាហានម្នាក់ដែលបានភៀសខ្លួនកាលពីខែធ្នូ ហើយក៏បានចូលប្រយុទ្ធតទល់នឹងពួកឧទ្ទាម Chin នៅភាគពាយព្យនៃប្រទេសមីយ៉ាន់ម៉ា។ លោកបាននិយាយថា លោកបានប្តូរទស្សនៈរបស់គាត់បន្ទាប់ពីបានឮរបាយការណ៍របស់សហការីអំពីការរប៉ះទង្គិចគ្នាកាលពីឆ្នាំមុន។
ថ្លែងចេញពីភាគឦសានប្រទេសឥណ្ឌា ដែលជាកន្លែងដែលគាត់ និងក្រុមគ្រួសាររបស់គាត់បានភៀសខ្លួននោះ បានរៀបរាប់លម្អិតអំពីឧប្បត្តិហេតុចំនួន១២ នៅចន្លោះខែឧសភា និងខែធ្នូ ដែលទាហានត្រូវបានសម្លាប់ ឬរងរបួសដោយពួកឧទ្ទាម។
គាត់មានឯកសារកងទ័ពចំនួន ៣០ច្បាប់ ដែលប៉ាន់ប្រមាណអំពីការស្លាប់ និងរបួសរបស់យោធាលើព័ត៌មាននោះ។
កាលពីចុងឆ្នាំមុន អង្គការសហប្រជាជាតិ ក្រុមសិទ្ធិមនុស្ស និងរដ្ឋាភិបាលបរទេសបានលើកឡើងពីការព្រួយបារម្ភចំពោះការឆ្លើយតបយ៉ាងធ្ងន់ធ្ងររបស់យោធាមីយ៉ាន់ម៉ាចំពោះការបះបោរនៅក្នុងរដ្ឋ Chin៕