ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី ជំរុញដល់យុវជនស្វែងរកអ្វីដែលខ្លួនចង់ធ្វើនិងត្រូវមានផែនការសម្រាប់ជីវិត

ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានថ្លែងដោយជំរុញដល់យុវជនឱ្យគិតគូរអនាគតរបស់ខ្លួនដោយឱ្យពួកគេស្វែងរកអ្វីដែលខ្លួនចង់ធ្វើ ហើយត្រូវមានផែនការសម្រាប់ជីវិតដើម្បីត្រៀមទៅនឹងស្ថានភាពដែលនឹងកើតឡើងនៅពេលចូលដល់វ័យទទួលខុសត្រូវ។

ថ្លែងក្នុងសិក្ខាសាលាជាសេរីវគ្គទី៣ ស្ដីពីការជំរុញសហគ្រិនភាពយុវជននៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកនៅពេលដែលលោករៀនវិទ្យាល័យចូលសាកលវិទ្យាល័យឆ្នាំទី១ ដែលពេលនោះលោកមិនដឹងថាលោកត្រូវរៀនអ្វីឱ្យច្បាស់លាស់នោះទេ។ ពេលនោះលោកបានជ្រើសរើសរៀនសេដ្ឋកិច្ចតាមបងប្រុសរបស់លោកទាំងពីរ តែក្រោយពីរៀនពីខ្លួនឯងរួចលោកក៏សម្រេចរៀនផ្នែកវិទ្យាសាស្ត្រនយោបាយវិញដែលលោកថាលោកអាចចាប់បានច្រើនជាងសេដ្ឋកិច្ច។

លោកជំរុញដល់យុវជនដែលកំពុងសិក្សាថ្នាក់វិទ្យាល័យ និងទើបចូលសាកលវិទ្យាល័យឱ្យស្វែងយល់ពីខ្លួនឯងថាតើចង់ធ្វើការងារអ្វីទៅថ្ងៃមុខ។ លោកបន្ថែមថាការចូលរួមក្នុងសិក្ខាសាលាដែលមានអ្នកជំនាញមកពន្យល់ក៏បានជួយច្រើនដល់ការតម្រង់ទិសសម្រាប់យុវជនផងដែរ។

លោកថា៖ «ពេលខ្លះផែនការឬក៏អ្វីដែលជាការបានរៀបចំជានិស្ស័យឱ្យយើងហើយវាមិនដូចការគិតរបស់យើងទេ! រៀនមុខវិជ្ជាមួយតែចេញទៅពេលខ្លះនៅក្នុងវិស័យហ្នឹងទីផ្សារប្រកួតប្រជែងខ្ពស់គឺយើងចៀសវាងមិនផុតត្រូវតែគិតគូរ Plan B ដើម្បីថាធ្វើមិចយើងត្រូវតែខំប្រឹងប្រែងបន្តនិយាយអញ្ចឹងមិនមែនដាក់សម្ពាធលើបងប្អូនបន្ថែមទេ! តែជោគជ័យជីវិតគឺអញ្ចឹង។ ផែនការទី១ មិនជោគជ័យត្រូវមានផែនការទី២ ផែនការទី២ មិនជោគជ័យត្រូវមានផែនការទី៣ ក៏ប៉ុន្ដែត្រូវមានការពុះពារខំប្រឹងប្រែងដោយខ្លួនឯង»។

លោក ហ៊ុន ម៉ានី ក៏បានប្រាប់ពីភាពជោគជ័យនៃការរៀនសូត្រផងដែរដែលលោកថាមាន ៣ដំណាក់កាល គឺការរៀនក្នុងថ្នាក់ ការរៀនសូត្រដោយអង្កេតហើយសួរអ្នកដទៃដែលកំពុងតែធ្វើជាក់លាក់អាចជាអ្នកដែលជាគំរូរបស់យើង និងចំណុចចុងក្រោយគឺការសិក្សាផងនិងរៀនផង។

លោកថា៖ «មានតែការងារទេអាចបង្រៀនយើងនូវភាពជាក់លាក់។ ខ្ញុំសូមបញ្ជាក់ដល់ប្អូនៗ ថាលើកទី១ដែលខ្ញុំឡើងនិយាយជាសាធារណៈ ខ្ញុំនិយាយបានតែ៣ម៉ាត់គត់ សូមអរគុណ អ៊ុំ ពូ មីង ពុកម៉ែផ្ដាំផ្ញើសួរសុខទុក្ខ ហើយនឹងទី៣ សូមជូនពរឱ្យបានសុខភាពល្អ។ ក្នុង៣ម៉ាត់នេះគឺនិយាយផងទប់ជើងកំពុងតែញ័រផងតែឆ្លងដំណាក់កាល១០ឆ្នាំ អាចថាលើ១០ឆ្នាំបន្តិចគឺថារៀនបានប៉ុណ្ណេះ ហើយនឹងខិតខំរៀនបន្តទៀត» ។

ដើម្បីផ្ដល់នូវចំណេះដឹង និងការតាំងចិត្តរបស់ស្ត្រីក្នុងការជំនះនូវឧបសគ្គផ្សេងៗមុននឹងចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន ជំនាញវិជ្ជាជីវៈច្បាស់លាស់ ការច្នៃប្រឌិត បញ្ហាប្រឈម និងដំណោះស្រាយសម្រាប់សហគ្រិនស្ដ្រី ការគ្រប់គ្រងខ្សែចង្វាក់ពាណិជ្ជកម្ម ការផ្ដល់សេវានានាជូនអតិថិជន ការចូលរួមរបស់សហគ្រិនស្ដ្រីក្នុងសង្គមសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាផ្ដល់នូវគំនិតដល់យុវជនជំនាន់ក្រោយ សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំសិក្ខាសាលាជាស៊េរីវគ្គទី៣ ស្ដីពីការជំរុញសហគ្រិនភាពយុវជន ក្រោមប្រធានបទ «ឧត្តមភាព និងអានុភាពសហគ្រិន ស្រ្ដីវ័យកេ្មង» ដែលមានអ្នកចូលរួមដោយផ្ទាល់នឹងតាមប្រព័ន្ធវីដេអូពីចំងាយជាង៦០០នាក់។ សិក្ខាសាលានេះបានអញ្ជើញវាគ្មិនដែលជាអ្នកជំនាញ និងបានទទួលជោគជ័យក្នុងមុខជំនួញ និងការងាររបស់ពួកគេមកចែករំលែកនូវបទពិសោធន៍ សួរដេញដោលផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក