ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ឯម ច័ន្ទមករា៖ ពានរង្វាន់សន្ដិភាពស៊ុនហាក់សម្រាប់សម្ដេចតេជោ គឺសក្ខីភាពនៃការលះបង់របស់សម្ដេចដើម្បីប្រជាជនទទួលបាន «សន្ដិភាព»

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានចូលរួមអបអរសារទរ ជូនចំពោះនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្ដេចបានទទួលពានរង្វាន់សន្ដិភាពស៊ុនហាក់ នៅទីក្រុងសេអ៊ូល នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ លោកថា ពានរង្វាន់សន្ដិភាពដែលសម្ដេចទទួលបាននេះគឺជាការទទួលស្គាល់ ក៏ដូចជាបង្ហាញទៅកាន់ពិភពលោកនូវការដឹកនាំបែបសន្ដិភាពនិយមរបស់សម្ដចតេជោផងដែរ។

លោក ឯម ច័ន្ទមករា បានលើកឡើងថា ក្រោមការដឹកនាំប្រទេសជាង៤០ឆ្នាំមកនេះ សម្ដេចតេជោបានធ្វើឱ្យមានភាពលេចធ្លោជាច្រើន ដូចជាការរំដោះប្រទេសជាតិពីរបបខ្មែរក្រហម ការចរចារបង្កើតកិច្ចព្រមព្រៀងក្រុងប៉ារីស ការចរចារនិងបង្កើតនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមស៊ីវិលដែលនាំមកនូវសន្ដិភាពពេញលេញ មកដល់ពេលបច្ចុប្បន្ននេះ។ បន្ថែមលើពីនេះទៀតលោកថា សម្ដេចតេជោ កាន់តែលេចធ្លោបន្ថែមទៀតនៅពេលដែលពិភពលោកកំពុងតែប្រឈមនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយមិនច្បាស់លាស់ ហើយពាក្យថាសន្ដិភាព និងការចរចារត្រូវបានគេលើកឡើងកាន់តែច្រើន។

លោកបានគាំទ្រទៅនឹងប្រសាសន៍របស់សម្ដេចតេជោក្នុងពេលថ្លែងបើកកិច្ចប្រជុំកំពូលសន្ដិភាពពិភពលោកកាលពីម្សិលមិញដែលថា «មិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមបានទេ» ដែលជាពាក្យមួយខ្លីតែមានន័យគ្រប់គ្រាន់ដល់អ្នកសន្ដិភាពនិយម និងអ្នកដែលកំពុងហែកហួរគ្នាដោយសង្គ្រាមជាដើមឱ្យគិតពិចារណា។

ពានរង្វាន់សន្តិភាពស៊ុនហាក់ ត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែលបានបម្រើមនុស្សជាតិ ដែលអាចជាគំរូមួយ ធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ។ ពានរង្វាន់ សន្តិភាពស៊ុនហាក់ គឺជាពានរង្វាន់សន្តិភាពអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដើម្បីរំលឹកដល់ ទស្សនវិស័យសន្តិភាពរបស់ស្ថាបនិក គឺលោក ស៊ុន ម៉ុនមូន និងលោកស្រីបណ្ឌិត ហាក់ ចាហាន់មូន។

ប្រធានមូលនិធិសន្ដិភាពស៊ុនហាក់ លោក Tomash G. Walsh បានលើកឡើងថា ការជ្រើសរើស សម្ដេចតេជោ សម្រាប់ទទួលពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងរបស់សម្ដេចជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការដឹកនាំរបស់សម្តេចពិតជាបានរួមចំណែកដល់ការកសាងស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក