ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: សម្ដេចតេជោ៖ ពានរង្វាន់សន្ដិភាពស៊ុនហាក់ឆ្នាំ២០២២នេះមិនមែនបានមកដោយសារតែខ្ញុំម្នាក់ឯងនោះទេ

សេអ៊ូល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះអង្គព្រះមហាក្សត្រ ក្រុមគ្រួសារ សមាជិករាជរដ្ឋាភិបាល បណ្ដាប្រទេសជាមិត្ត និងជនរួមជាតិគ្រប់រូប ដែលបានគាំទ្រដល់ការដឹកនាំ និងចូលរួមយ៉ាងសកម្មជាមួយសម្ដេចក្នុងកិច្ចដំណើរការនៃការកសាងសន្ដិភាពនៅប្រទេសកម្ពុជា។

ថ្លែងក្នុងកម្មវិធីទទួលពានរង្វាន់សន្ដិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការពានរង្វាន់សន្ដិភាពស៊ុនហាក់ ដែលបានទទួលស្គាល់នូវស្នាដៃរបស់សម្ដេចក្នុងការបញ្ចប់សង្គ្រាមស៊ីវិល និងកសាងបាននូវសុខសន្ដិភាពពេញលេញ និងយូរអង្វែងនៅកម្ពុជា។

សម្ដេចតេជោ បន្ថែមថាភាពជោគជ័យក្នុងការនាំសន្ដិភាពដល់កម្ពុជាមិនអាចធ្វើដោយសម្ដេចតែម្នាក់បាននោះទេ។

សម្ដេចតេជោបានថ្លែងថា៖ «សម្រាប់ខ្ញុំ ពានរង្វាន់សន្ដិភាពស៊ុនហាក់ឆ្នាំ២០២២នេះ មិនមែនបានមកដោយសារតែខ្ញុំតែម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសាកសមនឹងទទួលពានរង្វាន់សន្ដិភាពនេះ ដោយសារពួកគេបានចូលរួមគាំទ្រយ៉ាងសកម្មដល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំ នៅក្នុងកិច្ចដំណើរការនៃការកសាងសន្ដិភាពនៅប្រទេសកម្ពុជា» ។

សម្ដេចបានសម្ដែងនូវការដឹងគុណចំពោះអតីតព្រះមហាក្សត្រ សម្ដេចព្រះបាទនរោត្តម សីហនុ សម្ដេចព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ និងព្រះមហាក្សត្របច្ចុប្បន្ន នរោត្តម សីហមុនី ក្រុមគ្រួសារសម្ដេចផ្ទាល់ និងមេដឹកនាំសមាជិករបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងកងកម្លាំងប្រដាប់អាវុធ បណ្ដាប្រទេសជាមិត្ត សហគមន៍អន្តរជាតិ និងជនរួមជាតិ ដែលបានលើកកម្ពស់នូវស្មារតីនៃសាមគ្គីភាពជាតិរវាងប្រជាជនកម្ពុជាក្នុងឋានៈជាមហាគ្រួសារតែមួយ គាំទ្រដល់ដំណើរការស្វែងរកសន្ដិភាពរបស់សម្ដេចសម្រាប់ប្រទេសជាតិ និងចូលរួមជាមួយសម្ដេចក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកសាង និងលើកកម្ពស់សន្ដិភាពនៅកម្ពុជា។

គួរបញ្ជាក់ថានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានមូលនិធិសន្ដិភាពស៊ុនហាក់ជ្រើសរើសជាជ័យលាភីសន្ដិភាពរបស់ខ្លួន ដោយសារដ៏ខ្ជាប់ខ្ជួន ក្នុងរយៈពេល ជាច្រើនឆ្នាំកន្លងរបស់សម្ដេចជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការដឹកនាំរបស់សម្តេចពិតជាបានរួមចំណែកដល់ការកសាងស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

សម្ដេចតេជោនៃកម្ពុជា គឺជាមេដឹកនាំទី១នៅអាស៊ានដែលត្រូវបានមូលនិធិសន្ដិភាពមួយនេះផ្ដល់ពានរង្វាន់ជូន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក