ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

BREAKING NEWS: សម្ដេចតេជោ៖ គ្មានសន្ដិភាពគ្មានក្ដីសង្ឃឹម

សេអ៊ូល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងវេទិកាប្រគល់មេដាយសន្ដិភាពស៊ុនហាក់ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េថា សន្ដិភាពគឺជាការចាប់ផ្ដើមនូវអ្វីៗទាំងអស់ ដោយថាបើគ្មានសន្ដិភាពទេកុំនិយាយពីក្ដីសង្ឃឹម កុំនិយាយពីការអភិវឌ្ឍន៍ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ សម្រាប់សម្ដេចសន្ដិភាពគឺមានតម្លៃជាងអ្វីទាំងអស់។

ថ្លែងក្នុងពេលទទួលមេដាយសន្ដិភាពស៊ុនហាក់ពីលោកស្រី ហាក់ ចាហាន់មូន នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះសម្ដេចតេជោ បានលើកឡើងថា អ្នកដែលកំពុងរស់នៅក្នុងសន្ដិភាពប្រហែលជាគេមួយចំនួនគិតថាសន្ដិភាពគឺជារឿងធម្មតា ដែលខុសពីអ្នកដែលកំពុងរស់នៅក្នុងសង្គ្រាមដែលពួកគេដឹងថា សន្ដិភាពមានតម្លៃយ៉ាងណា។ សម្ដេចតេជោ បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់សម្ដេចក្នុងការរស់នៅក្នុងសង្គ្រាមស៊ីវិលនៅកម្ពុជា សម្ដេចថាពេលចាប់ផ្ដើមមានសង្គ្រាមនៅកម្ពុជាសម្ដេចត្រូវបង្ខំចិត្តឈប់សិក្សា និងត្រូវប្រឈមនឹងភាពរងទុក្ខជាបន្តបន្ទាប់ ហើយសម្ដេចបានដាក់គោលដៅក្នុងការស្វែងរកសន្ដិភាពនៅកម្ពុជាដែលត្រូវចំណាយពេលជិត៣០ឆ្នាំទើបអាចរកឃើញ។

សម្ដេចតេជោថា សម្ដេចបានលះបង់ជាច្រើនដើម្បីសម្រេចនូវសុបិន្តនេះ។ សម្ដេចតេជោបានបាត់បង់នូវភ្នែកម្ខាង ត្រូវគេចទៅវៀតណាមតាមចម្ការមីននៅពេលយប់ ដោយទុកភរិយាដែលកំពុងមានផ្ទៃពោះនៅប្រទេសកម្ពុជា។

ដល់កន្លែងនេះសម្ដេចតេជោបានថ្លែងដោយអួលដើមកថា៖ «ខ្ញុំបានទុកចោលប្រពន្ធខ្ញុំឱ្យនៅកណ្ដោចកណ្ដែងដែលនាងកំពុងមានផ្ទៃពោះនៅឯប្រទេសកម្ពុជា រហូតពេលជួបវិញ កូនហៅថាពូ»។

សម្ដេចក៏បានរំឮកពីការប្រថុយជីវិតរបស់សម្ដេចម្ដងទៀតតាមរយៈការចរចារជាមួយខ្មែរក្រហមដើម្បីបញ្ចុះបញ្ជូលពួកគេបោះបង់នូវអាវុធចុះចូលជាមួយរាជរដ្ឋាភិបាលតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្គ្រាមទាំងស្រុង និងនាំមកនូវសន្ដិភាពពេញលេញក្នុងឆ្នាំ១៩៩៨។

សម្ដេចបានថ្លែងបន្ថែមថា៖ «តាមរយៈបទពិសោធន៍របស់កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និងការកសាងសន្ដិភាព ខ្ញុំសូមសង្កត់ធ្ងន់ថា គ្មានសន្ដិភាព គ្មានក្ដីសង្ឃឹម។ គ្មានសន្ដិភាព គ្មានការអភិវឌ្ឍន៍។ គ្មានសន្ដិភាព គ្មានការគោរពសិទ្ធិមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំឯកភាពចំពោះទស្សនៈរបស់លោក ស៊ុន ម្យ៉ុងមូន និងលោកស្រីបណ្ឌិត ហាក់ ចាហានមូន ដែលបានលើកឡើងថា សន្ដិភាព គឺជាសកម្មភាពជាក់ស្ដែង មិនមែនជាក្ដីសុបិនដែលស្រពេចស្រពិលនោះទេ»។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានមូលនិធិសន្ដិភាពស៊ុនហាក់ជ្រើសរើសជាជ័យលាភីសន្ដិភាពរបស់ខ្លួន ដោយសារដ៏ខ្ជាប់ខ្ជួន ក្នុងរយៈពេល ជាច្រើនឆ្នាំកន្លងរបស់សម្ដេចជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការដឹកនាំរបស់សម្តេចពិតជាបានរួមចំណែកដល់ការកសាងស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

សម្ដេចតេជោនៃកម្ពុជា គឺជាមេដឹកនាំទី១នៅអាស៊ានដែលត្រូវបានមូលនិធិសន្ដិភាពមួយនេះផ្ដល់ពានរង្វាន់ជូន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក