ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចម៉ែ ប្រោសប្រទានរាជទ្រព្យជាង១លានដុល្លារដើម្បីរៀបចំជួសជុលកែលម្អសាលា១នៅខេត្តបាត់ដំបង

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ ចំនួន ១ ១៦៩ ៥៥០ដុល្លារអាមេរិក ដើម្បីជួសជុលក្នុងបរិវេណសាលាមួយក្នុងខេត្តបាត់ដំបង។

ទឹកប្រាក់ទាំងជាង១លាន ១សែនដុល្លារនេះនឹងត្រូវយកទៅកែលម្អ និងសាងសង់បន្ថែមនូវព្រះរាជសមិទ្ធផលនានា សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំសំពៅ ស្ថិតនៅក្នុងភូមិសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សម្រាប់តម្កល់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាព្រះមហាក្សត្រ និងព្រះមហាក្សត្រីរវរាជមាតា ត្បិតតែព្រះអង្គមានទ្រព្យតិចជាក្សត្រប្រទេសដទៃ ប៉ុន្ដែព្រះទ័យព្រះអង្គទាំងទ្វេរគឺធំធេងណាស់ចំពោះសុខទុក្ខប្រជានុរាស្ត្រ។ ជាពិសេសព្រះអង្គចំណាយថវិកាផ្ទាល់ខ្លួនផ្ទេរឱ្យរាជរដ្ឋាភិបាលទិញមន្ទីរពេទ្យ ទិញវ៉ាក់សាំង និងជំនួយមនុស្សធម៌ផ្សេងៗ ដែលសម្ដេចតេជោបានចាត់ទុកព្រះរាជសកម្មភាពនិងការលះបង់របស់ព្រះអង្គទាំងទ្វេរ គឺជាចលនាជាតិមួយដ៏ធំក្នុងការដោះស្រាយនូវវិបត្តិនានានៅកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក